បាមប៊ូចាយ៉ា

សាលាទ្វេភាសាបាមប៊ូចាយ៉ា​នៅសៀមរាប

ការសិក្សាដែលពោរពេញដោយភាពច្នៃប្រឌិតបែប Waldorf នៅបាមប៊ូចាយ៉ាស្ថិតនៅក្នុងបរិស្ថានដ៏រស់រវើកដែលហ៊ុមព័ទ្ធសិស្សានុសិស្សយើងដោយសោភ័ណភាពធម្មជាតិ ភាពស្រស់ស្អាត និងការលេងនៅខាងក្រៅដោយក្ដីរីករាយ។ យើងរៀន លូតលាស់ សិក្សាស្វែងយល់ និងចាក់គ្រឹះអនាគតរបស់ពួកយើងជាមួយគ្នា!

តើអ្វីទៅជាសាលា Waldorf?

សាលា Waldorf​ ជាសាលាដែលប្រើប្រាស់ការអប់រំមួយដែលបានបង្កើតឡើងដោយទស្សនវិទូនិងអ្នកវិទ្យាសាស្រ្តជនជាតិអូទ្រីស Rudolf Steiner នៅដើមសតវត្សទី២០។ ការបង្រៀនតាមវិធីសាស្រ្តនេះកត់សម្គាល់លើការអភិវឌ្ឍរបស់កុមារនិងផ្ដល់ការអប់រំបែបសិល្បៈដែលមុខវិជ្ជានីមួយៗត្រូវបានបង្រៀនដោយផ្អែកលើដំណាក់កាលនីមួយៗនៃការអភិវឌ្ឍរបស់កុមារ។

ការអប់រំកុមារ

ការសិក្សាទ្វេភាសាតាមរយៈការធ្វើដោយដៃ ដោយចិត្ត និងដោយគំនិតប្រាជ្ញា

ការសិក្សានៅសាលាទ្វេភាសាបាមប៊ូចាយ៉ា

កម្មវិធីសិក្សានៅសាលាទ្វេភាសាបាមប៊ូចាយ៉ាពោរពេញដោយភាពច្នៃប្រឌិតដែលមានការអភិវឌ្ឍយ៉ាងសមស្របដែលរួមបញ្ចូលគ្នារវាងការសិក្សានិងសិល្បៈ។ គ្រប់មុខវិជ្ជាទាំងអស់ត្រូវបានបង្រៀនដើម្បីឱ្យកុមារទទួលបានទាំងបទពិសោធន៍ ជំនាញសិល្បៈ និងប្រាជ្ញា។ យើងផ្ដល់បរិស្ថានសិក្សាពេញលេញនិងបែបសហការដែលមានការផ្ដល់តម្លៃលើកុមារភាពនិងត្រៀមកុមារសម្រាប់ជីវិតសិក្សារបស់ពួកគេ។

ថ្នាក់មត្តេយ្យនៅបាមប៊ូចាយ៉ា

កម្មវិធីសិក្សាថ្នាក់មត្តេយ្យ

ថ្នាក់មត្តេយ្យ

នៅថ្នាក់មត្តេយ្យ ក្មេងៗធ្វើការសង្កេតនិងធ្វើត្រាប់តាមដោយយកចិត្តទុកដាក់ ដូច្នេះវាជាពេលដ៏សំខាន់ក្នុងការបង្រៀនទម្លាប់ល្អៗនិងការផ្តល់តម្លៃដែលនឹងនៅស្ថិតស្ថេរក្នុងជីវិតរបស់គាត់។ ពួកគេមានការចាប់អារម្មណ៍ទៅលើអ្វីដែលមនុស្សនៅជុំវិញខ្លួនធ្វើនិងចង់មានកិច្ចការដែលមានគោលបំណងច្បាស់លាស់សម្រាប់ខ្លួនគាត់ធ្វើ ប៉ុន្តែពួកគេត្រូវការពេលវេលាក្នុងការសិក្សាស្វែងយល់បន្ថែមពីពិភពលោកនិងអភិវឌ្ឍការស្រមើស្រមៃឱ្យកាន់តែទូលំទូលាយ។

ថ្នាក់បឋមនៅបាមប៊ូចាយ៉ា

ថ្នាក់បឋម

ថ្នាក់ទី១-៥

ថ្នាក់បឋមសិក្សានៅបាមប៊ូចាយ៉ាផ្ដល់ការសិក្សាដែលមានភាពរស់រវើកដែលភាគច្រើនប្រព្រឹត្តទៅតាមរយៈរឿននិទាននិងរូបភាព ការចូលរួមធ្វើដោយផ្ទាល់ និងការបង្កើតសៀវភៅមេរៀនគោលជាប្រចាំថ្ងៃ។​ រឿងនិទានត្រូវបានប្រើប្រាស់ក្នុងការបង្រៀនព្យញ្ជនៈនិងលេខនៅថ្នាក់ទី១រហូតដល់មេរៀនពីរុក្ខសាស្រ្តនិងប្រវត្តិសាស្រ្តក្រិកនៅថ្នាក់ទី៥។ រឿងព្រេងនិទានពីអំពើល្អ ជំនឿពីបុរាណ និងវប្បធម៌ប្រពៃណីធ្វើការរួមបញ្ចូលជាមួយនឹងរឿងនិទានពីសត្វ ទីតាំងភូមិសាស្រ្ត និងប្រមាណវិធីគណិតវិទ្យាដើម្បីផ្ដល់គ្រឹះដ៏រឹងមាំក្នុងការសិក្សា។

នឹងមកដល់ក្នុងពេលឆាប់ៗនេះ​!​

ថ្នាក់អនុវិទ្យាល័យ

ថ្នាក់ទី៦-៨

កម្មវិធីសិក្សាថ្នាក់អនុវិទ្យាល័យធ្វើការវិវត្តទៅលើតម្រូវការក្នុងការលូតលាស់សេចក្តីពិតរបស់សិស្សានុសិស្ស ក្នុងពេលជាមួយគ្នាដែរ ក៏មានបំណងក្នុងការរក្សាទំនាក់ទំនងរវាងអារម្មណ៍របស់សិស្សានុសិស្សក្នុងវ័យជំទង់និងអ្វីដែលពួកគេបង្កើត។ពួកយើងខិតខំព្យាយាមជួយសិស្សានុសិស្សនៅបាមប៊ូចាយ៉ាក្នុងការរួមបញ្ចូលការគិតដោយឯករាជ្យ សមត្ថភាពផ្ទាល់ខ្លួន ទំនួលខុសត្រូវក្នុងសង្គមជាមួយនឹងភាពបុិនប្រសប់និងទេពកោសល្យផ្ទាល់របស់ពួកគេដែលពួកគេរកឃើញ។

“គោលបំណងដ៏ធំរបស់យើងនៅទីនេះគឺការអភិវឌ្ឍធនធានមនុស្សដែលពោរពេញទៅដោយសេរីភាពនិងសមត្ថភាពក្នុងការផ្តល់គោលដៅនិងទិសដៅក្នុងជីវិតរបស់ពួកគេ។ ការស្រមើស្រមៃ ការជឿទុកចិត្ត និងស្មារតីទទួលខុសត្រូវគឺជាបេះដូងនៃការអប់រំ។ “

Rudolf Steiner

ធ្វើការណាត់ជួប

ពួកយើងទន្ទឹងរង់ចាំលោកអ្នក!

ការសិក្សាដែលពោរពេញដោយភាពច្នៃប្រឌិតនៅបាមប៊ូចាយ៉ា

ការសិក្សាដ៏មានភាពច្នៃប្រឌិតបែប Waldorf នៅបាមប៊ូចាយ៉ាស្ថិតនៅក្នុងបរិស្ថានសិក្សាដ៏រស់រវើកដែលហ៊ុមព័ទ្ធសិស្សានុសិស្សជាមួយនឹងសោភ័ណភាពធម្មជាតិ ភាពស្រស់ស្អាត និងការលេងនៅខាងក្រៅដោយក្ដីរីករាយ។ យើងរៀន លូតលាស់ សិក្សាស្វែងយល់នៅសៀមរាប និងចាក់គ្រឹះអនាគតរបស់ពួកយើងជាមួយគ្នា!

ការសិក្សាដ៏ច្នៃប្រឌិតនៅបាមប៊ូចាយ៉ា

សម្រាប់ការយល់ឱ្យបានកាន់តែស៊ីជម្រៅនិងបង្កើនទំនួលខុសត្រូវ យើងមានរួមបញ្ចូល៖

សិប្បកម្មនិងហត្ថកម្មនៅបាមប៊ូចាយា៉

ការបង្កើតដោយមានគោលដៅ

ហត្ថកម្ម & សិប្បកម្ម

ការពង្រឹងការសហការរវាងដៃនិងភ្នែកត្រូវបានអភិវឌ្ឍនៅថ្នាក់មត្តេយ្យ ក្មេងៗនៅថ្នាក់ទី១រៀនចាក់អំបោះដោយប្រើម្ជុលពីរនិងដោយម្រាមដៃ។

ថ្នាក់ចម្អិនម្ហូបនៅបាមប៊ូចាយ៉ា

ការថែទាំរូបរាងកាយរបស់យើង

ការចម្អិនអាហារនិងការរៀបចំ

ចាប់ផ្ដើមជាមួយការធ្វើនំប៉័ងនិងការហាន់បន្លែនៅថ្នាក់មត្តេយ្យ ការចម្អិនម្ហូបគឺជាផ្នែកមួយដ៏សំខាន់នៃបទពិសោធន៍សិក្សារបស់យើង។

ថ្នាក់តូរ្យតន្រ្តីនៅបាមប៊ូចាយ៉ា

ការដាស់ស្មារតី

តូរ្យតន្រ្តី

តូរ្យតន្រ្តីគឺជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីសិក្សាបែប Waldorf របស់យើងដែលចាប់ផ្ដើមនៅថ្នាក់មត្តេយ្យជាមួយនឹងបទចម្រៀងនិងការរាំ។

ថ្នាក់សម្ដែងនៅបាមប៊ូចាយ៉ា

ការអភិវឌ្ឍការផ្តោតអារម្មណ៍របស់យើង

ការធ្វើចលនានិងការសម្ដែង

ការធ្វើចលនាគឺជាសកម្មភាពប្រចាំថ្ងៃរបស់យើងដែលចាប់ផ្ដើមជាមួយការជួបជុំគ្នានៅពេលព្រឹកដល់ថ្នាក់អប់រំកាយនិងយ៉ូហ្គា។

ថ្នាក់សិល្បៈនៅបាមប៊ូចាយ៉ា

ការបណ្ដុះការស្រមើស្រមៃ

សិល្បៈបែបច្នៃប្រឌិត

ការគូររូប ការផាត់រូប និងការសូនរូបត្រូវបានបង្រៀននៅថ្នាក់ទី១ដោយប្រើគូល័​រទៀន ទឹកពណ៌សម្រាប់ផាត់រូប និងក្រមួនទៀន។

ថ្នាក់ដាំដំណាំនៅបាមប៊ូចាយ៉ា

ការផ្សារភ្ជាប់ជាមួយធម្មជាតិ

ការដាំដំណាំ

នៅទីតាំងដ៏ធំទូលាយនិងថ្មីស្រឡាងរបស់យើងមានទីធ្លាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍថ្នាក់ដាំដំណាំតាមរយៈការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ។

ភាពលេចធ្លោរបស់កុមារម្នាក់ៗ

ការផ្តល់សិទ្ធិអំណាចដល់កុមារគ្រប់រូបក្នុងការស្វែងយល់ពីសក្តានុពលរបស់ពួកគេ។

ទីតាំងរបស់យើង

សាលាទ្វេភាសាបាមប៊ូចាយ៉ានៅខេត្តសៀមរាបក្នុងប្រទេសកម្ពុជាស្ថិតនៅលើដីទំហំ២ហិចតាដែលពោរពេញទៅដោយដើមឈើ ទីវាល និងស្រះ ធ្វើដំណើរត្រឹមតែ៨នាទីតែប៉ុណ្ណោះពីទីក្រុងសៀមរាបនិងអាកាសយានដ្ឋានអន្តរជាតិ។

បាមប៊ូចាយ៉ានៅសៀមរាប

រៀបចំការទស្សនកិច្ច

សាលាទ្វេភាសាបាមប៊ូចាយ៉ានៅខេត្តសៀមរាបក្នុងប្រទេសកម្ពុជាស្ថិតនៅលើដីទំហំ២ហិចតាដែលពោរពេញទៅដោយដើមឈើ ទីវាល និងស្រះ ធ្វើដំណើរត្រឹមតែ៨នាទីតែប៉ុណ្ណោះពីទីក្រុងសៀមរាបនិងអាកាសយានដ្ឋានអន្តរជាតិ។

សហគមន៍បាមប៊ូចាយ៉ា

សហគមន៍បាមប៊ូចាយ៉ា

នៅបាមប៊ូចាយ៉ា សហគមន៍គ្រួសារពិតជាមានសារៈសំខាន់ណាស់។ ក្រុមគ្រួសារទាំងអស់ត្រូវបានលើកទឹកចិត្តក្នុងការចូលរួមជាមួយពួកយើងក្នុងបទពិសោធន៍រៀនសូត្រទាំងក្នុងនិងក្រៅថ្នាក់និងនៅក្រៅសាលា។

សាលាទ្វេភាសាបាមប៊ូចាយ៉ានៅសៀមរាប

អំពីបាមប៊ូចាយ៉ា

សាលាទ្វេភាសាបាមប៊ូចាយ៉ាបណ្ដុះក្ដីស្រឡាញ់គ្មានដែនកំណត់ចំពោះការរៀនសូត្រនិងបង្កើតធនធនមនុស្សដែលពោរពេញដោយភាពជឿជាក់ដល់ពិភពលោក។ យើងជាពិតចង់ចែករំលែកពីការអប់រំបែប Waldorf ដល់លោកអ្នក។

ទទួលសិស្សានុសិស្សដោយក្ដីគោរព អប់រំពួកគេដោយក្ដីស្រឡាញ់ ផ្តល់សេរីភាពនិងគោរពការជ្រើសរើសរបស់ពួកគេ។

Rudolf Steiner

ព័ត៌មានចុងក្រោយរបស់សហគមន៍!

នៅទីនេះលោកអ្នកអាចស្វែងរកព័ត៌មានពីការវិវឌ្ឍរបស់សហគមន៍បាមប៊ូចាយ៉ា ការផ្តល់ដំណឹងពីព្រឹត្តិការណ៍ថ្មីៗ លក្ខណៈពិសេសនៃ​ការអប់រំបែប Waldorf និងឱកាសក្នុងការសិក្សាស្វែងយល់បន្ថែមទៀត។ សូមកុំទាន់ទៅណា!   ធ្វើការសន្ទនាជាមួយពួកយើងនៅលើបណ្ដាញសង្គមរបស់យើង។

ចំណុចពិសេសរបស់កម្មវិធីសិក្សា Waldorf នៅបាមប៊ូចាយ៉ា

គេហទំព័រថ្មីរបស់បាមប៊ូចាយ៉ា

សូមស្វាគមន៍មកកាន់គេហទំព័រថ្មីរបស់បាមប៊ូចាយ៉ា! គេហទំព័រថ្មីរបស់យើងមានព័ត៌មានអំពីសាលារៀន ក្រុមការងារ កម្មវិធីសិក្សារបស់យើង និងព័ត៌មានផ្សេងៗដែលលោកអ្នកចង់ដឹងអំពីកម្មវិធីសិក្សាបែប Waldorf ដែលយើងផ្ដល់ឱ្យក្រុមគ្រួសារនៅខេត្តសៀមរាប។

អានបន្ថែម »