ថ្នាក់បឋម

ថ្នាក់ទី១-៥

ថ្នាក់បឋម ១-៥ នៅបាមប៊ូចាយ៉ា

កម្មវិធីសិក្សាថ្នាក់បឋម

ថ្នាក់បឋមសិក្សានៅបាមប៊ូចាយ៉ាផ្ដល់ការសិក្សាដែលមានភាពរស់រវើកដែលភាគច្រើនប្រព្រឹត្តទៅតាមរយៈរឿននិទាននិងរូបភាព ការចូលរួមធ្វើដោយផ្ទាល់ និងការបង្កើតសៀវភៅមេរៀនគោលជាប្រចាំថ្ងៃ។​ រឿងនិទានត្រូវបានប្រើប្រាស់ក្នុងការបង្រៀនព្យញ្ជនៈនិងលេខនៅថ្នាក់ទី១រហូតដល់មេរៀនពីរុក្ខសាស្រ្តនិងប្រវត្តិសាស្រ្តក្រិកនៅថ្នាក់ទី៥។

រឿងព្រេងនិទានពីអំពើល្អ ជំនឿពីបុរាណ និងវប្បធម៌ប្រពៃណីធ្វើការរួមបញ្ចូលជាមួយនឹងរឿងនិទានពីសត្វ ទីតាំងភូមិសាស្រ្ត និងប្រមាណវិធីគណិតវិទ្យាដើម្បីផ្ដល់គ្រឹះដ៏រឹងមាំក្នុងការសិក្សា។

ព័ត៌មានទូទៅពីកម្មវិធីសិក្សា

បន្ទាប់ពីការជួបជុំគ្នានៅពេលព្រឹកដែលធ្វើដោយទ្វេភាសា ការរំលឹកមេរៀន និងការអនុវត្តជំនាញ សិស្សានុសិស្សនៅថ្នាក់បឋមចាប់ផ្ដើមរៀនមេរៀនគោលជាមួយគ្រូបន្ទុកថ្នាក់របស់ពួកគេដែលមានរយៈពេល៩០នាទី។​ ក្នុងរយៈពេល៣ទៅ៤សប្ដាហ៍ ពួកគេរៀនយ៉ាងស៊ីជម្រៅទៅលើមុខវិជ្ជាដូចជា៖ ភាសា គណិតវិទ្យា និងវិទ្យាសាស្រ្តសង្គម។ សិស្សានុសិស្សនីមួយៗបង្កើតសៀវភៅមេរៀនគោលរបស់ពួកគេដែលពោរពេញទៅដោយគំនូរដ៏ស្រស់ស្អាតជាមួយនឹងពណ៌ចមុ្រះនិងការសរសេរអត្ថបទពីអ្វីដែលពួកគេរៀន។ នេះពិតជាឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការសិក្សារបស់ពួកគេនិងជំនួសសៀវភៅពុម្ពដោយការកត់ត្រាដ៏រស់រវើកពីការរីកចម្រើនរបស់ពួកគេពីមួយឆ្នាំទៅមួយឆ្នាំ។

 គណិតវិទ្យាភាសាខ្មែរភាសាអង់គ្លេសសិក្សាសង្គមវិទ្យាសាស្រ្ត
ថ្នាក់ទី ១ចំនួនគត់
រាប់លេខ
ប្រមាណវីធីទាំង ៤
ព្យញ្ជនៈ អានការសរសេររបស់ខ្លួនឯង
រឿងនិទាន ៖ រឿងនិទាន
ព្យញ្ជនៈ សម្លេងព្យញ្ជនៈ
កំណាព្យ ចម្រៀង ពាក្យជួបញឹកញាប់
ល្បែងកម្សាន្ត
រឿងទាក់ទងនឹងធម្មជាតិ
ការសង្កេត និងការស្ញប់ស្ញែងធម្មជាតិ
ថ្នាក់ទី ២មេគុណ ប្រមាណវិធីបូក/ដក
លេខត្រាទុកនិងខ្ចី
តម្លៃលេខតាមខ្ទង់
ការប្រកបសម្លេង ការអានអក្សរពុម្ព ការប្ដូរសម្លេងស្រៈ ជើងព្យញ្ជនៈ
រឿង៖ រឿងនិទានពីមនុស្សល្អ
អានការសរសេររបស់ខ្លួនឯង សរសេរដោយប្រើអក្សរធំនិងអក្សរតូច សន្ទនាងាយៗ
រឿងទាក់ទងនឹងធម្មជាតិជាមួយនឹង
ការសង្កេតលើបរិស្ថាន ចរិតលក្ខណៈ​​​ ​និងអាកប្បកិរិយារបស់សត្វ
ថ្នាក់ទី ៣រង្វាស់រង្វាល់គ្រប់ប្រភេទ ប្រមាណវិធីគុណ មេគុណ
វេយ្យាករណ៍ងាយៗនិងការសរសសេរ ការធ្វើបទបង្ហាញ
រឿង - រឿននិទានពីការជម្នះឧបសគ្គ
វេយ្យាករណ៍កម្រិតដំបូង
រឿងខ្លីៗ វេយ្យាករណ៍ងាយៗក្នុងការសរសេរ
ប្រភេទជម្រកផ្សេងៗ
ការសាងសង់ផ្ទះ សម្លៀកបំពាក់
ផលិតកម្មអាហារនិងជីវិតនៅកសិដ្ឋាន
ថ្នាក់ទី ៤ចំណោទ មធ្យមភាគ ប្រភាគ
វិធីចែកច្រើនខ្ទង់ ផលគុណកត្តា
ថ្នាក់ពាក្យ
វេយ្យាករណ៍ ការសរសេររឿង
រឿងនិទាន៖ រឿងពីការឈ្លានពានដណ្ដើមទឹកដី
ការសរសេរនិងការអាន
កាលកិរិយាស័ព្ទ ការប្រកប​ ការសរសេរតាមអានខ្លីៗ
ភូមិសាស្រ្ត​កម្ពុជា ការគូសផែនទី ប្រវត្តិសាស្រ្តក្នុងតំបន់
សត្តវិទ្យា
ការពណ៌នាពីសត្វនិងចរិតលក្ខណៈរបស់វា
ថ្នាក់ទី ៥ចំនូនទសភាគ ​​ប្រភាគ ចម្រាស់ផលគុណ ចំនួនចម្រុះ គូររូបធរណីមាត្រ​ដោយដៃការសរសេរប្រកបដោយភាពច្នៃប្រឌិត ធាតុផ្សំនៃសាច់រឿង
រឿង៖ រឿងប្រវត្តិបុរាណនិងរឿងព្រេង
អក្សរសាស្រ្ត សន្ទនាកម្រិតខ្ពស់ វេយ្យាករណ៍ អំណានត្រិះរិះ
ភូមិសាស្រ្តក្នុងតំបន់ ការសិក្សាពីទ្វីបអាស៊ីរុក្ខសាស្រ្ត៖ រៀនពីរុក្ខជាតិ វដ្តជីវិត ទំនាក់ទំនងរវាងរុក្ខជាតិនិងសត្វ
 គំនូរ/ការផាត់ពណ៌តន្រ្តីចលនាហត្ថកម្មមុខវិជ្ជាផ្សេងៗ
ថ្នាក់ទី ១បន្ទាត់កោង​ បន្ទាត់ត្រង់ ការផាត់ពណ៌ទឹក ពណ៌គោល និងពណ៌លាយបទចម្រៀង ឧបករណ៍ខ្លុយ
ការហាត់ច្រៀងបែបchoralរៀនពីរភាសា
រក្សាលំនឹង
ទះដៃ លោតអន្ទាក់ ល្បែងលេងជារង្វង់
ចាក់អំបោះដោយប្រើ​ម្រាមដៃ ប្រើក្រមួនសូនរូប ចាក់អំបោះដោយ
ប្រើម្ជុលកម្រិតដំបូង
រួមបញ្ចូល:

ការចម្អិន
ជំនាញក្នុងផ្ទះបាយ
វាក្យសព្ទ ម្ហូបអន្តរជាតិ
អនាម័យ និងការសម្អាត


ការសម្តែង
ការបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន
ការនិយាយ និងការបញ្ចេញសម្លេង
វាក្យសព្ទ សកម្មភាពក្រុម


យ៉ូហ្គា
រក្សាលំនឹង ភាពរឹងមាំ ការជឿជាក់លើខ្លួនឯង ការតាំងចិត្តស្ងប់


ដាំដំណាំ
ការផ្សារភ្ជាប់ជាមួយធម្មជាតិ
ការស្ញប់ស្ញែងនិងការថែទាំបរិស្ថាន
ថ្នាក់ទី ២បន្ទាត់ត្រួតសុីគ្នា
ការគូរទម្រង់ដដែលៗ
ទម្រង់សត្វនិងរុក្ខជាតិ

ចម្រៀងប្រពៃណី
ឧបករណ៍ខ្លុយ ចង្វាក់ភ្លេង
ការប្រើរាងកាយធ្វើជាតន្ត្រី
កីឡាដាំដូង តម្បាញ
លេងលោតមឹក
ល្បែងសហការ

ការចាក់អំបោះដោយប្រើម្ជុលពីរ purling ការចាក់ផ្តើមនិងការចាក់បញ្ចប់ សូនក្រមួន
ថ្នាក់ទី ​៣គូរស្រមោលដោយប្រើខ្មៅដៃពណ៌
គំនូរឆ្លុះគ្មា ផាត់រូបពីកសិកម្មនិងធម្មជាតិ
ច្រៀងជារង្វង់
រៀនណោតភ្លេង
ឧបករណ៍ខ្សែ
កីឡាក្នុងរង្វង់ ល្បែងត្រែះ ល្បែងជាជួរ រាំជារង្វង់ការចាក់អំបោះប្រើម្ជុលមួយ − មួយតង់និងពីរតង់ រឺ ចាក់ច្រវ៉ាក់(កន្ទុយកណ្ដុរ)
សូនក្រមួន
ថ្នាក់ទី ៤ប្រើខ្មៅដៃគូសក្រឡា​ល្អិតៗ
គំនូរទេសភាព ទម្រង់ចាក់ស្រេះគ្នា/ បែបក្រង
Scales ឧបករណ៍ខ្សែ
កាណែនាំអំពីScales, រយៈពេលក្នុងការផ្លាស់ប្ដូរណោតភ្លេង
ការរត់ លោត និងបោះ
ល្បែងឧបសគ្គ
ការចាក់ខ្វែង និងការចាក់ម្ជុលមួយ សូនរូបពីដីឥដ្ឋ
ថ្នាក់ទី ៥គូររូបធរណីមាត្រប្រើដៃ
ម៉ូតសំណង់អាគារ ផាត់ស្រមោល
Scales ឧបករណ៍ខ្សែ
Sharps(♯) និង Flats(♭)
ល្បែងកីឡាអូឡាំពិក ការលោតចម្ងាយ ការបោះ ការរត់ល្បឿន
ការចាក់រូបដោយប្រើម្ជុលលើសពីមួយការដេររូបដោយប្រើ ក្រណាត់អំបោះ ការសូនរូបជាថូឬ
ទម្រង់រុក្ខជាតិ

ថ្នាក់បឋម : ថ្នាក់ទី១​-៥

ថ្នាក់ទី១

សិស្សថ្នាក់ទី១មានចំណាប់អារម្មណ៍ខ្ពស់នៅក្នុងការរៀននិងចង់អនុវត្តការងឿងឆ្ងល់ ការផ្តោតអារម្មណ៍ និងទម្លាប់ល្អៗដែលពួកគេបានអភិវឌ្ឍនៅថ្នាក់មត្តេយ្យ។ ឥឡូវនេះពួកគេត្រៀមខ្លួនជាស្រេចក្នុងការចូលរួមបង្កើតក្រុមដ៏សហការមួយជាមួយនឹងការសង្កត់ធ្ងន់លើការសិក្សា ការធ្វើសកម្មភាពដែលមានគោលដៅច្បាស់លាស់ និងមូលដ្ឋានគ្រឹះនៃការសិក្សាដែលនឹងជួយពួកគេក្នុងការបន្តទៅឆ្នាំបន្តបន្ទាប់ទៀត។

ភាសា

រឿងនិទានពីជុំវិញពិភពលោកនិងរឿងអំពីធម្មជាតិជួយបង្កើនការស្រមើស្រមៃរបស់ក្មេងៗ ក៏ដូចជាបង្ហាញពួកគេពីការប្រើប្រាស់ភាសានិងវាក្យសព្ទថ្មីៗដ៏សម្បូរបែប។ រូបភាពនិងការគូររូបត្រូវបានប្រើប្រាស់ក្នុងការបង្រៀនព្យញ្ជនៈ ហើយនេះនឹងជួយដល់ការបង្កើតពាក្យនិងល្បះ។ ការសូត្រកំណាព្យនិងច្រៀងចម្រៀងជួយពង្រឹងដល់ការនិយាយនិងការស្ដាប់ ព្រមទាំងការចាប់ផ្ដើមបង្កើតល្បះជាមួយនឹងអ្វីដែលគេបានជួបរួចមកហើយ។

គណិតវិទ្យា

លេខត្រូវបានបង្រៀនដែលពោរពេញដោយភាពសកម្មនិងរស់រវើកជាមួយនឹងសកម្មភាពធ្វើដោយដៃ ក៏ដូចជាការទះដៃ ការទន្រាំ្ទជើង និងការរាប់លេខ។ រឿងដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងតួអង្គពិសេសៗត្រូវបានប្រើប្រាស់ក្នុងការបង្រៀនដល់សិស្សថ្នាក់ទី១អំពីប្រមាណវិធីគណិតវិទ្យាទាំង៤៖ បូក ដក គុណ និងចែក។ ក្មេងៗធ្វើការរាប់ត្បូង គ្រាប់រុក្ខជាតិ និងរបស់ផ្សេងៗនៅក្នុងថ្នាក់ដែលនឹងកាន់តែផ្តល់ទំនុកចិត្តដល់ពួកគេក្នងការរាប់ទៅមុខនិងថយក្រោយ ក៏ដូចជាការដាក់របស់ជាក្រុមដើម្បីបង្ហាញពី​ការធ្វើប្រមាណវិធីគណិតវិទ្យានិងការបង្កើតលំហាត់។

វិទ្យាសាស្រ្ដសង្គម

រឿងអំពីសត្វនិងបរិស្ថានធម្មជាតិរួមជាមួយនឹងការដាំដំណាំ ការចម្អិនម្ហូប ​និងការសម្ដែងជួយក្មេងៗក្នុងការផ្សារភ្ជាប់ពិភពលោកដែលនៅជុំវិញពួកគេ។ វិទ្យាសាស្រ្ដសង្គមនៅក្នុងថ្នាក់ទី១ផ្តោតទៅលើបទពិសោធន៍ក្នុងការធ្វើសកម្មភាពនិងបង្កើតទំនាក់ទំនងជាមួយនឹងបរិស្ថានជុំវិញនិងជាមួយនឹងក្មេងៗផ្សេងទៀតដើម្បីអភិវឌ្ឍការយល់ពីសង្គមនិងច្បាប់ទម្លាប់។ ការពង្រឹងការគោរពដល់អ្នកដទៃ ការផ្ដល់ពេលវេលាក្នុងការសង្កេត និងការផ្តល់តម្លៃលើអ្វីដែលយើងរកឃើញនៅក្នុងធម្មជាតិគឺជាមេរៀនដ៏សំខាន់នៅថ្នាក់បឋម។

 

អានបន្ថែម

ថ្នាក់ទី២

សិស្សថ្នាក់ទី២មានការសុាំនឹងការរៀនមុខវិជ្ជាផ្សេងៗនិងទម្លាប់ប្រចាំថ្ងៃនៅក្នុងថ្នាក់ទី១។ ពួកគេជាសិស្សដែលសកម្មនិងមានភាពរស់រវើកនិងកាន់តែចង់ពង្រឹងបន្ថែមលើកិច្ចការដែលពួកគេបានចាប់ផ្ដើមនៅថ្នាក់ទី១។ ដោយការយល់កាន់តែច្រើនពីពិភពលោក ពួកគេតែងតែបង្កបញ្ហានិងពេលខ្លះមានអាកប្បកិរិយាមិនសមរម្យដោយពួកគេធ្វើការសាកល្បងនូវដែនកំណត់នៃអាកប្បកិរិយាដែលសមគួរ។ រឿងនិទានអំពីសត្វបង្រៀននូវលទ្ធផលនៃការកុហកនិងសកម្មភាពបោកបញ្ឆោត ហើយរឿងនិទានពីមនុស្សល្អផ្តល់នូវអារម្មណ៍នៃការធ្វើអំពើល្អដល់ក្មេងៗ។

ភាសា

ដោយការរៀនភាសាកាន់តែមានភាពស្មុគស្មាញ ក្មេងៗរៀនអានតាមរយៈការអាននូវអ្វីដែលពួកគេសរសេរនៅក្នុងសៀវភៅមេរៀនគោល។ អត្ថបទមានប្រវែងវែងហើយមានសំណង់ល្បះច្រើនប្រភេទផ្សេងៗគ្នាជាមួយនឹងការប្រើប្រាស់វាក្យសព្ទកាន់តែទូលាយ។ ការសរសេរភាគច្រើនទាក់ទងទៅនឹងរឿងនិទានពីសត្វនិងរឿងនិទានពីអំពើល្អរបស់មនុស្សដែលដកស្រង់ចេញពីវប្បធម៌ផ្សេងៗគ្នាជាច្រើន។ ក្រៅពីការអានអត្ថបទដែលធ្លាប់ជួប ក្មេងៗរៀនប្រកបនិងពង្រឹងការចងចាំជាមួយនឹងពាក្យដែលជួបញឹកញាប់។

គណិតវិទ្យា

បន្ទាប់ពីមានការយល់បានកាន់តែច្រើនពីលេខនិងការរាប់លេខ ឥឡូវក្មេងៗនឹងពង្រីងបន្ថែមលើសមត្ថភាពក្នុងការធ្វើប្រមាណវិធីទាំងបួន។ តាមរយៈរឿងនិទានដ៏រស់រវើកនិងពោរពេញដោយការស្រមើស្រមៃ ក្មេងៗត្រូវបានបង្រៀនពីតម្លៃលេខតាមខ្ទង់ ការបូកលេខដោយមានត្រាទុក​និងការដកលេខដោយមានខ្ចី និងការប្រៀបធៀបនិងរៀបលេខតាមលំដាប។ សៀវភៅមេរៀនគោលត្រូវបានបំពេញដោយគំនូរដ៏ស្រស់ស្អាតនូវមេរៀនទាំងនេះ ក៏ដូចជាឧទាហរណ៍នៃការដោះស្រាយលំហាត់ផងដែរ។ នៅថ្នាក់ទី២ក៏ចាប់ផ្ដើមរៀនអំពីមេគុណនិងប្រមាណវិធីចែកតាមរយៈការធ្វើចលនានិងលំនាំគំរូផងដែរ​។

វិទ្យាសាស្រ្ដសង្គម

ជាមួយការយល់ពីទំនាក់ទំនងក្នុងសង្គមកាន់តែច្រើន ការភាន់ច្រឡំមួយចំនួនក៏នឹងមានផងដែរ។ តាមការអភិវឌ្ឍរបស់ពួកគេ ក្មេងៗព្យាយាមសាកល្បងភាពឯករាជ្យរបស់ពួកគេ ហើយរឿងនិទានត្រូវបានជ្រើសរើសយ៉ាងពិសេសដើម្បីផ្តល់ទៅតាមតម្រូវការនិងអាកប្បកិរិយារបស់ពួកគេ។ ការពិភាក្សាអំពីលទ្ធផលនិងការសន្និដ្ឋាន ការគោរព និងការមានទឹកចិត្តល្អក៏ត្រូវបានធ្វើការសង្កត់ធ្ងន់ផងដែរ។ ធម្មជាតិត្រូវបានសង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីបង្ហាញពីវដ្តជីវិតនិងការយល់ឱ្យកាន់តែស៊ីជម្រៅពីធនធានរ៉ែ រុក្ខជាតិ និងពិភពសត្វ។ ការស្រឡាញ់សត្វរបស់កុមារត្រូវបានបណ្តុះឱ្យកាន់តែជ្រាលជ្រៅតាមរយៈរឿននិទានពីសត្វនៅពេលដែលពួកគេធ្វើការសិក្សាស្វែងយល់ពីអាកប្បកិរិយា ចរិកលក្ខណៈ និងទីជម្រករបស់សត្វផ្សេងៗទាំងសត្វដែលធ្លាប់ស្គាល់និងមិនធ្លាប់ស្គាល់។

 

អានបន្ថែម

ថ្នាក់ទី៣

នៅពេលកុមារឈានចូលដល់អាយុ៩ឆ្នាំ ពួកគេកាន់តែស្គាល់ខ្លួនឯងកាន់តែច្បាស់និងមានភាពជាខ្លួនឯងកាន់តែច្រើន ជាពិសេសមានអារម្មណ៍ឃ្លាតឆ្ងាយនិងកាត់ផ្តាច់ពីពិភពលោកកាន់តែខ្លាំង។ ពួកគេមានការស្ទាក់ស្ទើរនិងមន្ទិលសង្ស័យពីវត្តមានរបស់ពួកគេនៅក្នុងសង្គម ក៏ដូចជាឆ្ងល់និងមានសំណួរពីមូលហេតុនៃអាកប្បកិរិយារបស់មនុស្ស។ រឿងនិទានដែលទាក់ទងនឹងការពុះពារឧបសគ្គនិងជម្លោះរួមជាមួយនឹងច្បាប់វិន័យនិងដំបូន្មានដែលមនុស្សប្រើប្រាស់ក្នុងការដោះស្រាយនូវភាពខុសគ្នារបស់ពួកគេជួយក្មេងៗក្នុងការយល់ពីអារម្មណ៍របស់ខ្លួនពួកគេផ្ទាល់ក៏ដូចជាធ្វើការគ្រប់គ្រងដោយមានប្រសិទ្ធភាព។ ការសង្កត់ធ្ងន់លើការសិក្សាដោយអនុវត្តជាក់ស្តែងពីអាហារ ជម្រក និងសម្លៀកបំពាក់បង្ហាញដល់ក្មេងៗថាមនុស្សរកឃើញវិធីក្នុងការរស់នៅលើផែនដី ហើយនេះនឹងជួយស្រាយចម្ងល់និងពង្រឹងទំនុកចិត្តរបស់ពួកគេ។ ប្រធានបទទាំងអស់នេះជួយបំពេញបន្ថែមទៅការសិក្សារង្វាស់រង្វាល់ដែលជួយពង្រឹងក្មេងៗថ្នាក់ទី៣ជាមួយនឹងសកម្មភាពដែលមានគោលបំណងច្បាស់លាស់និងអាចប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ភាសា

ការរៀនភាសាកាន់តែមានការសង្កត់ធ្ងន់និងផ្តោតកាន់តែសំខាន់នៅក្នុងឆ្នាំនេះជាមួយនឹងការរៀនពីវណ្ណយុត្តិដែលជួបញឹកញាប់ ថ្នាក់ពាក្យ វេវចនសព្ទ (ពាក្យន័យដូច) និងបដិសព្ទ ​​(ពាក្យន័យផ្ទុយ) ។ ការប្រកប ការប្រមូលផ្តុំនិងរៀបចំគំនិតតាមលំដាប់លំដោយ និងការប្រើប្រាស់វាក្យសព្ទកាន់តែច្រើននឹងត្រូវបានអនុវត្ត។ ការនិយាយនិងការស្តាប់នឹងត្រូវបានអភិវឌ្ឍកាន់តែល្អ ជាពិសេសការពិភាក្សាក្រុមដ៏សកម្មនឹងជួយក្មេងៗក្នុងការបញ្ចេញគំនិតផ្ទាល់ខ្លួនដោយភាពជឿជាក់ទៅលើប្រធានបទមេរៀន។ ក្រៅពីការពិភាក្សាក្រុម ការសរសេរអត្ថបទក្នុងសៀវភៅមេរៀនគោលនិងការសរសេរតាមអានក៏នឹងត្រូវបានអនុវត្តផងដែរ។

គណិតវិទ្យា

ការសិក្សាពីរង្វាស់រង្វាល់គឺជាចំណុចដែលផ្តោតសំខាន់នៅក្នុងថ្នាក់ទី៣ដែលនឹងជួយក្មេងៗក្នុងការពង្រឹងនិងប្រើប្រាស់គណិតវិទ្យាក្នុងជីវភាពប្រចាំថ្ងៃ។ ដោយចាប់ផ្តើមជាមួយនឹងរឿងនិទានពីការវិវឌ្ឍនៃប្រព័ន្ធរង្វាស់រង្វាល់ ក្មេងៗនឹងរៀនពីរង្វាស់ប្រវែង រង្វាស់មាឌ រង្វាស់ទម្ងន់ ពេលវេលា និងរូបិយប័ណ្ណ។ សកម្មភាពអាចនឹងមានការធ្វើ sundials (ប្រដាប់វាស់ពេលវេលាកាលពីសម័យមុន) ការប្រើប្រាស់បន្ទាត់ និងជញ្ជីងជាដើម ពិសេសការទិញឥវ៉ាន់នៅផ្សារក្នុងតំបន់ ការវាស់វែងទីធ្លា និងការធ្វើប្រតិទិនប្រចាំឆ្នាំ។

វិទ្យាសាស្ត្រសង្គម

ការសិក្សាពីជំនាញអនុវត្តជាក់ស្តែងគឺជាចំណុចគោលសំខាន់ក្នុងកម្មវិធីសិក្សាថ្នាក់ទី៣។ ការកើនឡើងនៃភាពងឿងឆ្ងល់ពីវត្តមានរបស់ពួកគេក្នុងពិភពលោកត្រូវបានចោទជាសំណួរដូចជា “តើមនុស្សរស់នៅនិងធ្វើការដោយរបៀបណា?”។ នេះត្រូវបានឆ្លើយដោយមេរៀនពីជម្រកនិងការសាងសង់ផ្ទះ ដំណើរការពីគ្រាប់ធញ្ញជាតិទៅជាម្សៅទៅជានំប័ុងនិងការធ្វើកសិកម្មក្នុងវប្បធម៌ខុសៗគ្នា និងការផលិតសរសៃអំបោះឬសូត្រទៅជាសម្លៀកបំពាក់។ ការសិក្សាទាំងទិដ្ឋភាពជាតិនិងអន្តរជាតិជួយក្មេងៗពិចារណាលើកត្តាដែលអាចជះឥទ្ធិពលដល់ប្រភេទផ្ទះដែលត្រូវបានសាងសង់និងដំណាំដែលត្រូវបានដាំនៅផ្នែកផ្សេងៗនៃពិភពលោក។

ដំណើរទស្សនកិច្ចសួនច្បារឬកសិដ្ឋាន

សិស្សថ្នាក់ទី៣ក៏នឹងមានតួនាទីបន្ថែមក្នុងការជួយថែរក្សាសួនច្បារក្នុងសាលា ក៏ដូចជាការរៀននិងចូលរួមធ្វើជីកំប៉ុស។ ដោយការសិក្សាពីការធ្វើកសិកម្ម ក្មេងៗអាចនឹងចូលរួមធ្វើការនៅកសិដ្ឋានប៉ុន្មានថ្ងៃ ក៏ដូចជារៀនពីវដ្តអាហារនិងការថែទាំសត្វ។ ពួកគេនឹងកាន់តែមានភាពឯករាជ្យនៅពេលដែលពួកគេកាន់តែមានទំនួលខុសត្រូវថ្មីៗនិងការសហការជាមួយនឹងមិត្តរួមថ្នាក់ក្នុងការរៀបចំអាហារ កន្លែងគេង និងធ្វើការសម្អាត។

 

អានបន្ថែម

ថ្នាក់ទី៤

ជាមួយនឹងបទពិសោធន៍ដែលទទួលបានពីឆ្នាំមុន សិស្សថ្នាក់ទី៤កាន់តែមានភាពជឿជាក់កាន់តែខ្លាំងទៅលើសមត្ថភាពរបស់ពួកគេនិងមានចិត្តចង់បំពេញកិច្ចការដែលកាន់តែពិបាក។ ពួកគេមានគ្រឹះយ៉ាងរឹងមាំខាងផ្នែកភាសា គណិតវិទ្យា និងត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការដោយឯករាជ្យទៅលើការសរសេររបាយការណ៍និងសំណេរ។ រឿងនិទានពីភាគខាងជើងផ្តល់នូវភាពទាក់ទាញនិងក្តីរំភើបទៅលើការរៀនរបស់ពួកគេនិងផ្តល់ឱកាសដល់ក្មេងៗក្នុងការសិក្សាពីស្ថានភាពសង្គមដែលកាន់តែស្មុគស្មាញ។

ភាសា

ការរៀនភាសាមានការផ្តោតសំខាន់ទៅវាក្យសព្ទថ្មីៗ ការសរសេរតាមអាន ការសរសេរដោយឯករាជ្យ និងការកែតម្រូវសំណង់ល្បះ។ អត្ថបទត្រូវបានដកស្រង់ចេញពីរឿងនិទានពីភាគខាងជើងដែលផ្តោតសំខាន់ទៅលើបុគ្គលិកលក្ខណៈរឹងមាំនិងជម្លោះក្នុងសង្គម។ ក្នុងអំឡុងពេលរៀនប្រធានបទពីសត្វ សិស្សានុសិស្សធ្វើការសិក្សាស្រាវជ្រាវ សរសេររបាយការណ៍ ​​​​​​និងបទបង្ហាញជាមួយនឹងភាពច្នៃប្រឌិតរបស់ពួកគេដោយការគូរ ផាត់ ឬសូនរូបសត្វដែលពួកគេជ្រើសរើស។ ជំនាញផ្សេងៗដូចជាការស្វែងរកព័ត៌មានសំខាន់ ការសង្ខេបពីអ្វីដែលបានអាន និងការពិភាក្សាពីលទ្ធផលនៃរឿងសុទ្ធតែត្រូវបានបញ្ចូលនៅក្នុងការរៀនរបស់ពួកគេ។

គណិតវិទ្យា

ថ្នាក់ទី៤ជាឆ្នាំដែលរៀនពីប្រភាគដែលនឹងត្រូវបានបង្រៀនជាមួយនឹងរឿងនិទាន សកម្មភាពធ្វើដោយដៃ និងការគូររូបវត្ថុទាំងមូលដែលត្រូវបានបំបែកជាចំណែកៗ។ ដំបូង សិស្សានុសិស្សប្រើប្រាស់សម្ភារសិក្សាជាច្រើនក្នុងការបង្កើនការយល់ពីប្រភាគឱ្យកាន់តែច្បាស់មុនពេលពួកគេរៀនពីដំណើរការនៃការបូកនិងដកប្រភាគ។ ដោយមានការអនុវត្តយ៉ាងច្រើន ពួកគេកាន់តែមានភាពងាយស្រួលក្នុងការសម្រួលប្រភាគ គណនាលេខខ្ចីនិងមានត្រាទុក និងការគណនាប្រភាគនៃចំនួនទាំងមូល។ វិធីចែកច្រើនខ្ទង់និងការអនុវត្តប្រមាណវិធីផ្សេងៗក្នុងគណិតវិទ្យាជាមួយនឹងលេខកាន់តែច្រើនខ្ទង់ដល់ខ្ទង់មុឺននិងសែនក៏ត្រូវបានរួមបញ្ចូលផងដែរ។

វិទ្យាសាស្ត្រសង្គម

សត្តវិទ្យា (ការរៀនពីសត្វ) ត្រូវបានបង្រៀនក្នុងថ្នាក់ទី៤ជាមួយនឹងការរៀនកាន់តែសុីជម្រៅពីប្រភេទនិងជម្រកសត្វផ្សេងៗ វដ្តជីវិត ការផ្សុាំខ្លួន និងអាកប្បកិរិយារបស់សត្វ។ ទំនាក់ទំនងរវាងមនុស្សនិងសត្វនិងភាពខុសគ្នានៃសរីរាង្គរបស់ប្រភេទសត្វផ្សេងៗ ក៏ត្រូវបានធ្វើការផ្តោតសំខាន់ផងដែរ។ លើសពីនេះទៅទៀត សិស្សានុសិស្សក៏នឹងសិក្សាពីភូមិវិទ្យាដែលនឹងជួយពួកគេឱ្យកាន់តែយល់និងស្គាល់ពិភពលោកបានកាន់តែទូលាយដោយធ្វើការរុករកនិងសិក្សាស្រាវជ្រាវបរិស្ថានក្នុងតំបន់ដូចជាសាលារៀននិងគេហដ្ឋានពួកគេ ហើយនឹងទីតាំងភូមិសាស្រ្តក៏ដូចជាសណ្ឋានដីរបស់ខេត្តសៀមរាបទាំងមូល។ ទម្រង់សរីរាង្គសត្វ ការគូសផែនទី និងគំនូរក្បាច់ក៏ជួយពង្រឹងជំនាញផ្នែកសិល្បៈរបស់សិស្សានុសិស្ស ហើយក្នុងពេលជាមួយគ្នាធ្វើការសាកល្បងពួកគេជាមួយនឹងសម្ភារសិក្សានិងជំនាញថ្មីៗ។

 

អានបន្ថែម

ថ្នាក់ទី៥

ថ្នាក់ទី៥ជាឆ្នាំដែលតែងតែត្រូវបានគេហៅថា Golden Year ព្រោះការអភិវឌ្ឍរាងកាយ អារម្មណ៍ និងប្រាជ្ញាសា្មរតីរបស់សិស្សានុសិស្សឈានដល់ចំណុចតុល្យភាពមួយដ៏សាកសម្យ។ ពួកគេមានភាពងាយស្រួលក្នុងការធ្វើចលនារាងកាយ មានចិត្តល្អ និងមានទេពកោសល្យផ្ទាល់ខ្លួន។ ការយល់និងស្គាល់ និងការមានចំណាប់អារម្មណ៍លើពិភពលោកមានសមភាពគ្នាដោយសារពួកគេមានការយល់យ៉ាងច្បាស់ពីអារម្មណ៍របស់ពួកគេ។ ជាមួយនឹងសមត្ថភាពប្រាជ្ញាដ៏រឹងមាំ សិស្សានុសិស្សអាចបំពេញកិច្ចការដែលកាន់តែពិបាកស្មុគស្មាញដោយឯករាជ្យ។ ដោយរួមផ្សំជាមួយនឹងការអភិវឌ្ឍដ៏សំខាន់នេះ មេរៀនរបស់ពួកគេមានការពង្រីកដល់ប្រទេសឥណ្ឌាពីបុរាណ ប្រទេសពែរ្ស (Persia) អេហ្សីប និងក្រិកបុរាណ។ រឿងនិទានមិនត្រឹមតែមានតែរឿងព្រេងនោះទេ ប៉ុន្តែក៏មានបញ្ចូលនូវចំណុចចាប់ផ្តើមនៃប្រវត្តិសាស្ត្ររបស់អរិយធម៌នីមួយៗ ក៏ដូចជាឥទ្ធិពលដែលមានទៅលើវប្បធម៌ជំនាន់ក្រោយ។

ភាសា

ជំនាញភាសានៅឆ្នាំនេះធ្វើការផ្តោតទៅលើសំណង់ល្បះ វាក្យសព្ទ ការសម្គាល់និងការប្រើប្រាស់ថ្នាក់ពាក្យផ្សេងៗដើម្បីបង្កើនភាពទាក់ទាញនិងចំណាប់អារម្មណ៍ទៅលើអត្ថបទ។ ​វេយ្យាករណ៍ត្រូវបានបង្រៀនកាន់តែច្រើន ហើយសិស្សានុសិស្សចាប់ផ្តើមអាននិងកែតម្រូវការសរសេររបស់ខ្លួនឯង។ ការប្រមូលផ្តុំនិងរៀបគំនិតតាមលំដាប់លំដោយត្រូវបានពង្រឹងដោយការរំលឹកមេរៀននិងការពិភាក្សាសុីជម្រៅនៃព្រឹត្តិការណ៍ដែលកើតឡើងក្នុងអរិយធម៌បុរាណ។ សិស្សថ្នាក់ទី៥ ជាទូទៅប្រើប្រាស់សមត្ថភាពនិងជំនាញទាំងនេះដើម្បីសង្ខេបរឿង សរសេររបាយការណ៍សៀវភៅ និងសិក្សាស្រាវជ្រាវប្រធានបទក្នុងមេរៀនភូមិវិទ្យា។

គណិតវិទ្យា

បន្ទាប់ពីមានការយល់យ៉ាងរឹងមាំពីមេរៀនប្រភាគ យើងនឹងចាប់ផ្តើមរៀនពីចំនួនទសភាគជាមួយនឹងការរំលឹកពីតម្លៃលេខតាមខ្ទង់និងបន្តទៅទំនាក់ទំនងរវាងប្រភាគនិងចំនួនទសភាគ។ ការធ្វើប្រមាណវិធីទាំងបួនជាមួយនឹងចំនួនទសភាគត្រូវបានអនុវត្ត ក៏ដូចជាការប្រៀបធៀបលេខ។ ដោយបូកផ្សំជាមួយនឹងការរៀនពីអរិយធម៌ផ្សេងៗ ប្រព័ន្ធលេខផ្សេងៗក្នុងអរិយធម៌ខុសៗគ្នាក៏នឹងត្រូវបានបង្រៀនផងដែរ ហើយសិស្សានុសិស្សនឹងមានឱកាសក្នុងការសរសេរនិងគណនា។ បរិមាត្រនិងផ្ទៃក្រឡាត្រូវបានបង្រៀននិងគណនាតាមរយៈវិធីសាស្ត្រនិងទម្រង់ផ្សេងៗ។

វិទ្យាសាស្ត្រសង្គម

មេរៀនភូមិវិទ្យារបស់យើងរាយសាយដល់ទីតាំងភូមិសាស្ត្រប្រទេសកម្ពុជានិងប្រទេសផ្សេងៗនៅអាសុីអាគ្នេយ៍។ ទំហំដ៏ធំនៃទ្វីបអាសុីត្រូវបានសិក្សាដោយរួមមានសមាជិកប្រទេសផ្សេងៗ សណ្ឋានដី និងវប្បធម៌ដែលសិស្សានុសិស្សនឹងរៀននិងមើលតាមលំហូរនៃទន្លេមេគង្គនិងពង្រឹងលើសមត្ថភាពគូសផែនទីរបស់ពួកគេ។ រុក្ខសាស្ត្រនឹងត្រូវបានសិក្សាតាមរយៈការសង្កេតដោយម៉ត់ចត់និងការធ្វើបទបង្ហាញបែបសិល្បៈពីប្រភេទរុក្ខជាតិផ្សេងៗនិងវដ្តជីវិតធម្មជាតិ។ ពួកយើងចាប់ផ្តើមជាមួយនឹងផ្នែកធម្មជាតិក្នុងមេរៀនវិទ្យាសាស្រ្តដោយផ្តោតទៅលើរុក្ខជាតិដែលមានក្នុងតំបន់ ប្រភេទដី និងអាកាសធាតុដើម្បីត្រៀមសិស្សានុសិស្សសម្រាប់ប្រធានបទផ្សេងៗដែលនឹងបង្រៀននៅថ្នាក់អនុវិទ្យាល័យ។

 

អានបន្ថែម