ថ្នាក់អនុវិទ្យាល័យ

ថ្នាក់ទី៦-៨

ថ្នាក់អនុវិទ្យាល័យនៅបាមប៊ូចាយ៉ា ថ្នាក់ទី៦-៨

កម្មវិធីសិក្សាថ្នាក់អនុវិទ្យាល័យ

កម្មវិធីសិក្សាថ្នាក់អនុវិទ្យាល័យធ្វើការវិវត្តទៅលើតម្រូវការក្នុងការលូតលាស់សេចក្តីពិតរបស់សិស្សានុសិស្ស។ ក្នុងពេលជាមួយគ្នាដែរ ក៏មានបំណងក្នុងការរក្សាទំនាក់ទំនងរវាងអារម្មណ៍របស់សិស្សានុសិស្សក្នុងវ័យជំទង់និងអ្វីដែលពួកគេបង្កើត។

ពួកយើងខិតខំព្យាយាមជួយសិស្សានុសិស្សនៅបាមប៊ូចាយ៉ាក្នុងការរួមបញ្ចូលការគិតដោយឯករាជ្យ សមត្ថភាពផ្ទាល់ខ្លួន ទំនួលខុសត្រូវក្នុងសង្គមជាមួយនឹងភាពបុិនប្រសប់និងទេពកោសល្យផ្ទាល់របស់ពួកគេដែលពួកគេរកឃើញ។

ព័ត៌មានទូទៅពីកម្មវិធីសិក្សា

ថ្នាក់អនុវិទ្យាល័យ :​ ថ្នាក់ទី៦-៨

ថ្នាក់ទី៦ : ការចាប់ផ្តើមនៃដំណើរផ្សងព្រេង

ថ្នាក់ទី៦គឺជាស្ពានឈានទៅរកភាពមុនវ័យជំទង់។ កម្មវិធីសិក្សាផ្តោតកាន់តែខ្លាំងទៅលើគណិតវិទ្យា ការតែងនិពន្ធ និងវិទ្យាសាស្ត្ររួមជាមួយនឹងការពណ៌នាដែលងាយយល់និងចងចាំពីហេតុនិងផលនៃវប្បធម៌ផ្សេងៗដូចជា រឿងព្រេង Arthurian (ស្តេច Arthur នៅចក្រភពអង់គ្លេស) ការរីកចម្រើននិងការធ្លាក់ចុះនៃអាណាចក្ររ៉ូម សង្គមក្នុងយុគសម័យកណ្តាល និងសង្គ្រាមសាសនា។ សិស្សានុសិស្សនឹងចាប់ផ្តើមរៀននិងចូលរួមការពិសោធន៍វិទ្យាសាស្រ្តទៅលើពន្លឺ កម្តៅ ម៉ាញេទិក និងអគ្គីសនី ក៏ដូចជាការសិក្សាគណិតវិទ្យាក្នុងជំនួញនិងគោលការណ៍សេដ្ឋកិច្ច។

ថ្នាក់ទី៧ ​: របកគំហើញដ៏អស្ចារ្យ

តាមរយៈការរុករកពិភពលោកដ៏អាថ៌កំបាំង កម្មវិធីសិក្សាថ្នាក់ទី៧ធ្វើការតេស្តសាកល្បងការគិតរបស់ក្មេងវ័យជំទង់ នាំពួកគេឆ្ពោះទៅរកការរុករក ការយល់​ និងការវែកញែក។ សិស្សានុសិស្សដើរតាមដានដែលបន្សល់ទុកដោយអ្នករុករកដ៏ល្បីល្បាញលើពិភពលោក សម្រិតសម្រាំងសមត្ថភាពភាសាតាមរយៈការសរសេរប្រកបដោយភាពច្នៃប្រឌិត និងគូររូបឡើងវិញនូវគំនូរនិងស្នាដៃរបស់ជាងគំនូរល្បីៗ។ ការសិក្សាថ្មីៗនឹងបន្តជាមួយនឹងការរៀនធរណីមាត្រនិងជំនាញគណិតវិទ្យាដើម្បីត្រៀមរៀនពីជគណិត សរីរវិទ្យា (សិក្សាពីសរីរាង្គមនុស្ស) និងជំនាញផ្សេងៗដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាត្រៀមពួកគេក្នុងការសិក្សាមេរៀននៅថ្នាក់ទី៨និងថ្នាក់វិទ្យាល័យ។

នៅចំពេលដែលកំពុងតែសិក្សាពីការផ្លាស់ប្តូរនិងការចាប់ផ្តើមលេចចេញនូវសង្គមថ្មី សិស្សានុសិស្សធ្វើការថ្លឹងថ្លែងរវាងការអភិរក្សនិងការអភិវឌ្ឍ។ ការអានរឿងរបស់អ្នកនិពន្ធ Shakespeare​ ការសរសេររបាយការណ៍ការពិសោធន៍ និងការវិភាគព្រឹត្តិការណ៍កំពុងកើតឡើង សិស្សានុសិស្សធ្វើការវែកញែកនិងវិនិច្ឆ័យអ្វីដែលជាការពិត។ ក្នុងពេលជាមួយគ្នានេះដែរ ក៏មានការផ្លាស់ប្តូរតិចតួចតែលេចធ្លោនិងសំខាន់ក្នុងការរៀនផងដែរដូចជា ការរៀនពីមុខវិជ្ជា ឬប្រធានបទនីមួយៗត្រូវបានរៀននិងបង្ហាញដោយការពិភាក្សារវាងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាមួយគ្នា។ ដោយកាន់តែមានការវិវឌ្ឍលើការសហការនិងភាពជាធ្លុងមួយ ការនិយាយកាន់តែពោរពេញដោយការគិតពិចារណា ហើយការស្តាប់កាន់តែប្រកបដោយការយកចិត្តទុកដាក់និងការផ្តោតអារម្មណ៍។ លទ្ធផលដែលផ្តល់ឱ្យគឺការកាន់តែយល់ច្បាស់ពីខ្លួនឯង ហើយអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតគឺសិស្សានុសិស្សពោរពេញទៅដោយសំណួរជាច្រើនដែលនេះនឹងបន្តការស្រឡាញ់និងចំណាប់អារម្មណ៍របស់ពួកគេក្នុងការរៀននិងសិក្សាស្វែងយល់នៅឆ្នាំបន្ទាប់។

ថ្នាក់ទី៨ : ស្មារតីប្រយុទ្ធក្នុងការផ្លាស់ប្តូរ

ថ្នាក់ទី៨ជាពេលវេលាដ៏សំខាន់សម្រាប់សិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូដោយពួកគេបានរៀននិងចំណាយពេលដ៏មានតម្លៃជាមួយគ្នាតាំងពីថ្នាក់ទី១មក។​ ថ្នាក់ទី៨តំណាងទាំងពេលវេលាដ៏សំខាន់នៃបទពិសោធន៍ថ្នាក់អនុវិទ្យាល័យនិងការឈានចូលវិទ្យាល័យជាមួយនឹងក្តីរំភើបដែលមិនដឹងខ្លួន។