សិល្បៈច្នៃប្រឌិត

សាលាទ្វេភាសាបាមប៊ូចាយ៉ា

ទំនាក់ទំនងមកកាន់បាមប៊ូចាយ៉ា

មុខវិជ្ជាឯកទេស

ការសិក្សាដែលពោរពេញដោយភាពច្នៃប្រឌិតនៅបាមប៊ូចាយ៉ារបស់យើងស្ថិតនៅក្នុងបរិយាកាសដ៏រស់រវើកដែលហ៊ុមព័ទ្ធសិស្សានុសិស្សដោយសោភ័ណភាពធម្មជាតិ ភាពស្រស់ស្អាត និងការលេងនៅខាងក្រៅដោយក្ដីរីករាយ។

សម្រាប់ការយល់ដឹងឲ្យកាន់តែស៊ីជម្រៅនិងបង្កើនទំនួលខុសត្រូវ យើងរួមបញ្ចូល៖

  • ការធ្វើសកម្មភាពដោយផ្ទាល់ប្រកបដោយភាពច្នៃប្រឌិតដើម្បីពង្រឹងដល់ការសិក្សា
  • ការប្រើប្រាស់ឧបករណ៍ជំនួយនិងសម្ភារសិក្សាគណិតវិទ្យាជាច្រើនប្រភេទ
  • ការគូររូបនិងការផាត់ពណ៌
  • ការដាំដំណាំ៖ ការដាំដុះនិងការថែទាំរុក្ខជាតិ និងការធ្វើសកម្មភាពផ្សេងៗទាក់ទងនឹងធម្មជាតិ
  • ការចម្អិនអាហារនិងការរៀបចំ៖ ទាំងម្ហូបជាតិនិងអន្តរជាតិ
  • តូរ្យតន្រ្តី
  • ការធ្វើចលនា៖ ការរៀនដោយការធ្វើ ការលេងល្បែងសហការ ការរាំរបាំប្រពៃណី និងការហាត់យ៉ូហ្គាជាដើម។
សិប្បកម្មនិងហត្ថកម្មនៅបាមប៊ូចាយា៉

ការបង្កើតជាមួយនឹងគោលបំណងច្បាស់លាស់

ហត្ថកម្មនិងសិប្បកម្ម

ការពង្រឹងការសហការរវាងដៃនិងភ្នែកត្រូវបានអភិវឌ្ឍនៅថ្នាក់មត្តេយ្យ ក្មេងៗនៅថ្នាក់ទី១រៀនចាក់អំបោះដោយប្រើម្ជុលពីរនិងដោយម្រាមដៃ។ ដោយការប្រើដៃរបស់ពួកគេក្នុងការបង្កើតវត្ថុដើម្បីពាក់ ប្រើបា្រស់ និងតុបតែងលម្អ ក្មេងៗកំពុងតែពង្រឹងនិងលុតដំឆន្ទៈនិងភាពអំណត់របស់ពួកគេ។ នៅថ្នាក់បន្តបន្ទាប់ ពួកគេក៏នឹងរៀនពីការចាក់អំបោះដោយប្រើម្ជុលមួយ ការប៉ាក់ និងការដេរផងដែរ។ នៅពេលដែលថ្នាក់កាន់តែមានភាពស្មុគស្មាញរួមជាមួយនឹងការលាយពណ៌ រូបនិងក្បាច់ផ្សេងៗ ក៏ដូចជាសម្ភារៈដែលពួកគេជ្រើសរើស ការងារហត្ថកម្មរបស់ពួកគេនឹងបង្ហាញពីភាពច្នៃប្រឌិតនិងភាពជាខ្លួនឯងរបស់ពួកគេ។ លើសពីនេះទៅទៀត ទំនាក់ទំនងក្នុងសង្គមរបស់ពួកគេក៏កាន់តែមានភាពប្រសើរផងដែរដោយដៃដ៏មមាញឹករបស់ពួកគេនាំពួកគេឈានទៅរកការសន្ទនាដែលពោរពេញដោយការគិតពិចារណានិងការគោរពដល់វត្ថុដ៏ស្រស់ស្អាតដែលពួកគេម្នាក់ៗបានបង្កើត។

ថ្នាក់ចម្អិនម្ហូបនៅបាមប៊ូចាយ៉ា

ការថែទាំរាងកាយរបស់ពួកយើង

ការចម្អិននិងការរៀបចំម្ហូប

ចាប់ផ្ដើមជាមួយការធ្វើនំប៉័ងនិងការហាន់បន្លែនៅថ្នាក់មត្តេយ្យ ការចម្អិនម្ហូបគឺជាផ្នែកមួយដ៏សំខាន់នៃបទពិសោធន៍សិក្សារបស់យើង។ ក្រៅពីទទួលបានឱកាសដ៏ល្អក្នុងការអនុវត្តវាក្យសព្ទទាំងពីរភាសា (ភាសាខ្មែរនិងអង់គ្លេស) ក្មេងៗក៏ទទួលបានជំនាញជីវិតជាច្រើនពីការចម្អិនម្ហូប។ តាំងពីការរៀនពីសុវត្ថិភាពទៅការរៀបចំផែនការមុខម្ហូប ការរៀបចំម្ហូប និងចុងក្រោយការចម្អិននិងការសម្អាត ការចម្អិនម្ហូបបង្រៀនក្មេងៗតាំងពីដើមដល់ចប់ដែលធ្វើឱ្យក្មេងៗចេះគោរពនិងមានទទួលខុសត្រូវចំពោះបរិស្ថានរបស់យើង។ ការជ្រើសរើសមុខម្ហូបទាំងមុខម្ហូបជាតិនិងអន្តរជាតិផ្តល់ឱកាសដល់ក្មេងៗក្នុងការសាកល្បងម្ហូបអាហារថ្មីៗ រៀនពីប្រភពម្ហូប និងជម្រើសម្ហូបផ្សេងៗគ្នាទៅតាមវប្បធម៌ប្រពៃណីខុសៗគ្នា។

ថ្នាក់តូរ្យតន្រ្តីនៅបាមប៊ូចាយ៉ា

ការដាស់ស្មារតី

តូរ្យតន្រ្តី

តូរ្យតន្រ្តីគឺជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីសិក្សាបែប Waldorf របស់យើងដែលចាប់ផ្ដើមនៅថ្នាក់មត្តេយ្យជាមួយនឹងបទចម្រៀងនិងការរាំ និងបន្តរហូតដល់ថ្នាក់បន្តបន្ទាប់ជាមួយនឹងឧបករណ៍ផ្លុំ ខ្សែ និងមេរៀន choral ។ តន្រ្តីជួយពង្រឹងការសហការរវាងភ្នែកនិងដៃ ការចងចាំ ការស្តាប់ និងការកត់សម្គាល់លំនាំ។ ការសិក្សាស្រាវជ្រាវថ្មីៗនេះបានបញ្ជាក់ថា​ តន្ត្រីជួយពង្រឹងសមត្ថភាពកុមារក្នុងការរៀន ពិសេសខាងផ្នែកគណិតវិទ្យា និងជួយហ្វឹកហាត់ ក៏ដូចជាផ្សារភ្ជាប់ខួរក្បាលទាំងសងខាងសម្រាប់សមត្ថភាពរៀនអ្វីដែលកាន់តែស្មុគស្មាញនិងបានកាន់តែប្រសើរ។ លើសពីនេះទៀត តន្រ្តីផ្សារភ្ជាប់កុមារទៅនឹងអារម្មណ៍ពីក្នុងចិត្តរបស់ពួកគេ បង្កើតបទពិសោធន៍ដ៏រីករាយ និងបំពេញថ្នាក់រៀនរបស់យើងជាមួយនឹងសម្លេងដ៏ក្អះក្អាយ។។

“តើលោកគ្រូអ្នកគ្រូអាចរកសៀវភៅអំពីអ្វីទៅជាការបង្រៀននៅឯណាបាន? សិស្សានុសិស្សផ្ទាល់គឺជាសៀវភៅ។ យើងមិនគួររៀនពីការបង្រៀនចេញពីសៀវភៅណាក្រៅពីសៀវភៅដែលមាននៅនឹងមុខយើងស្រាប់នោះទេ។ ”

Rudolf Steiner

ថ្នាក់សម្ដែងនៅបាមប៊ូចាយ៉ា

ការពង្រឹងការផ្តោតអារម្មណ៍

ការធ្វើចលនានិងការសម្តែង

ការធ្វើចលនាគឺជាសកម្មភាពប្រចាំថ្ងៃរបស់យើងដែលចាប់ផ្ដើមជាមួយការជួបជុំគ្នានៅពេលព្រឹកដល់ថ្នាក់អប់រំកាយនិងយ៉ូហ្គា។ គ្រប់ទម្រង់នៃការធ្វើចលនាទាំងអស់ ការធ្វើចលនាជួយកុមារក្នុងការយល់ពីរាងកាយរបស់ខ្លួនឯងនិងបរិស្ថានជុំវិញបានកាន់តែច្បាស់ ពង្រឹងជំនឿចិត្តលើខ្លួនឯង ការផ្តោតអារម្មណ៍ និងការយកចិត្តទុកដាក់។ ខណៈពេលដែលកំពុងតែអនុវត្តលើការសហការ ការបង្កើនភាពរឹងមាំនិងតុល្យភាព និងការរៀនជំនាញកីឡាជាក់លាក់ណាមួយ ក្មេងៗមានឱកាសក្នុងការអភិវឌ្ឍទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងសមត្ថភាពរាងកាយរបស់ពួកគេ។ ក្រៅពីនេះ ថ្នាក់ធ្វើចលនាពឹងផ្អែកសំខាន់លើការសហការ ទំនាក់ទំនងសង្គម និងការស្ញប់ស្ញែងទេពកោសល្យផ្ទាល់ខ្លួនរបស់កុមារម្នាក់ៗដែលពួកគេបានបង្ហាញនៅក្នុងថ្នាក់។ ថ្នាក់សម្តែងធ្វើការអភិវឌ្ឍការទំនាក់ទំនង ភាពជាអ្នកដឹកនាំ និងការគិតសុីជម្រៅដោយក្មេងៗធ្វើការចងចាំនូវឃ្លាដែលពួកគេត្រូវនិយាយ សាកល្បងសម្តែងតួថ្មីៗ និងធ្វើការជាក្រុមដើម្បីបង្កើតនូវការសម្តែងមួយសម្រាប់អ្នកទស្សនា។ 

ថ្នាក់សិល្បៈនៅបាមប៊ូចាយ៉ា

ការបណ្តុះការស្រមើស្រមៃ

សិល្បៈច្នៃប្រឌិត

ការគូររូប ការផាត់រូប និងការសូនរូបត្រូវបានបង្រៀននៅថ្នាក់ទី១ដោយប្រើគូល័​រទៀន ទឹកពណ៌សម្រាប់ផាត់រូប និងក្រមួនទៀន។ ក្មេងៗរៀនពីភាពស្រស់ស្អាតនៃទម្រង់រូបរាងផ្សេងៗនិងពណ៌ដោយការគូរក្នុងសៀវភៅមេរៀនគោល ការផាត់ពណ៌ទេសភាពពីកម្មវិធីសិក្សា និងការបង្កើតរូបតូចៗពីក្រមួន។ នៅគ្រប់ថ្នាក់ទាំងអស់ សិល្បៈច្នៃប្រឌិតធ្វើការឆ្លុះបញ្ចាំងរឿងនិងប្រធានបទក្នុងកម្មវិធីសិក្សា កាន់តែមានភាពស្មុគស្មាញជាមួយនឹងគំនូរក្បាច់ ការសូនរូបពីដីឥដ្ឋ និងតិកនិកក្នុងការផាត់រូបជាច្រើនទៀត។​ សិល្បៈបង្កើនភាពច្នៃប្រឌិត លើកទឹកចិត្តកុមារក្នុងការធ្វើការប្រថុយប្រថាន និងជួយពួកគេក្នុងការយល់មេរៀននិងគំនិតជាមួយនឹងរូបភាព។ មុខវិជ្ជាគោលក៏ត្រូវបានបង្រៀនផងដែរ ហើយគ្រប់កិច្ចការទាំងអស់ត្រូវបានធ្វើជាមួយនឹងគោលបំណងក្នុងការបណ្តុះការកោតសរសើរនិងភាពស្ញប់ស្ញែងរបស់កុមារទៅលើភាពស្រស់ស្អាតនៃអ្វីដែលមនុស្សបានបង្កើតក្នុងពិភពលោករបស់យើង។

ថ្នាក់ដាំដំណាំនៅបាមប៊ូចាយ៉ា

ការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ

ការដាំដំណាំ

នៅទីតាំងដ៏ធំទូលាយនិងថ្មីស្រឡាងរបស់យើងមានទីធ្លាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍថ្នាក់ដាំដំណាំតាមរយៈការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ។ តាមរយៈការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិនិងការលេងនៅខាងក្រៅ ក្មេងៗនឹងបង្កើនការគោរពស្រឡាញ់បរិស្ថាននិងការយល់ពីជំហានជាច្រើននិងភាពលំបាកក្នុងការដាំដំណាំដើម្បីថែទាំនិងចិញ្ចឹមបីបាច់រូបរាងកាយរបស់យើង។ ដោយក្មេងៗទទួលខុសត្រូវក្នុងការថែទាំរុក្ខជាតិទាំងសួនច្បារតូចក្នុងថ្នាក់និងសួនច្បារធំនៅផ្ទះបាយ ពួកគេបង្កើនចំណាប់អារម្មណ៍ក្នុងការសាកល្បងម្ហូបថ្មីៗនិងការរៀបចំម្ហូបអាហារ។ ក្រៅពីការមើលថែទាំដំណាំនិងរុក្ខជាតិ មានការងារដែលកាន់តែរីករាយនិងមានគោលបំណងកាន់តែច្បាស់លាស់ទៀតនោះគឺការដាំដំណាំ មើលថែទាំ និងចុងក្រោយធ្វើការប្រមូលផលនិងរីករាយជាមួយនឹងការញុាំដំណាំទាំងនោះក្នុងអំឡុងពេលអាហារសម្រន់ឬអាហារថ្ងៃត្រង់។ នេះពិតជាភាពរីករាយសម្រាប់ក្មេងៗក្នុងការចូលរួមនិងមានបទពិសោធន៍ជាមួយនឹងវដ្តជីវិតនិងមានអារម្មណ៍ពីវត្តមានរបស់ពួកគេក្នុងធម្មជាតិ!