ដំណើរការចុះឈ្មោះចូលរៀន

សាលាទ្វេភាសាបាមប៊ូចាយ៉ា

ក្រុមគ្រួសារដែលចង់ចុះឈ្មោះកូនរបស់លោកអ្នក លោកអ្នកត្រូវបំពេញពាក្យសុំចូលរៀនជាមុនសិននិងបញ្ជូនត្រឡប់មកសាលាទ្វេភាសាបាមប៊ូចាយ៉ាវិញជាមួយនឹងថ្លៃសិក្សានិងលិខិតបញ្ជាក់ពីថ្ងៃខែឆ្នាំកំណើតនិងសញ្ជាតិរបស់កូនលោកអ្នក (លិខិតឆ្លងដែន/សំបុត្រកំណើតថតចម្លង) ។ សម្រាប់ក្រុមគ្រួសារដែលមានចំណាប់អារម្មណ៍អាចមកទទួលសំណុំបែបបទពាក្យចុះឈ្មោះសុំចូលរៀននៅការិយាល័យបាមប៊ូចាយ៉ារបស់យើងនិងអាចយកកញ្ចប់ព័ត៌មាន ឬអាចទូរស័ព្ទឬផ្ញើអុីម៉ែលមកកាន់ការិយាល័យដើម្បីឱ្យខាងការិយាល័យផ្ញើជូនលោកអ្នក។

ពាក្យសុំចូលរៀនដែលបានបំពេញរួចរាល់ហើយ (ភ្ជាប់មកជាមួយនឹងរបាយការណ៍សិក្សាពីសាលាមុនរបស់កុមារ) ត្រូវប្រគល់មកកាន់ការិយាល័យវិញ។ បាមប៊ូចាយ៉ានឹងពិនិត្យឡើងវិញនូវពាក្យសុំចូលរៀនដោយយោងទៅតាមលក្ខខណ្ឌដែលបានរៀបរាប់ខាងលើ។

ទំនាក់ទំនងមកកាន់បាមប៊ូចាយ៉ា

សិស្សដែលបានចុះឈ្មោះរួចនិងក្រុមគ្រួសារនឹងត្រូវស្នើសុំឱ្យមកជួបនាយកសាលាបាមប៊ូចាយ៉ា។ សិស្សដែលមានអាយុ៤ឆ្នាំ ឬលើសពី៤ឆ្នាំឡើងទៅនឹងតម្រូវឱ្យធ្វើតេស្តវាយតម្លៃដើម្បីកំណត់កម្រិតភាសាខ្មែរនិងអង់គ្លេស។

ក្រោយពីជួបជាមួយគ្រួសារ នាយកសាលានឹងជួបជាមួយនឹងក្រុមផ្នែកសិក្សា។ បន្ទាប់ពីនេះ សិស្សអាចនឹងត្រូវបានស្នើសុំឱ្យចូលសាកល្បងនៅក្នុងថ្នាក់ប្រសិនបើការស្នើសុំចូលរៀនកំពុងតែត្រូវបានដំណើរការ។

នាយកសាលានឹងធ្វើការសម្រេចចិត្តចុងក្រោយថាបាមប៊ូចាយ៉ាអាចនឹងទទួលយកសិស្សនោះឬទេ។ មុននឹងធ្វើការសម្រចចិត្តចុងក្រោយ នាយកសាលាក៏អាចនឹងរៀបចំការណាត់ជួបជាមួយសិស្សនិងក្រុមគ្រួសារផងដែរ។

ក្រុមគ្រួសារនឹងជួបជាមួយផ្នែករដ្ឋបាលដើម្បីពិភាក្សាពីកាលវិភាគបង់ថ្លៃសិក្សារួមជាមួយនឹងការចំណាយផ្សេងៗទៀត។

សិស្សដែលបានចុះឈ្មោះសម្រាប់ថ្នាក់ដែលពេញរួចហើយនឹងត្រូវបានដាក់នៅក្នុងបញ្ចីរង់ចាំ។ បាមប៊ូចាយ៉ានឹងធ្វើការទំនាក់ទំនងទៅកាន់គ្រួសារនៅពេលដែលមានកន្លែងទំនេរ។

គ្រួសារសិស្សដែលចុះឈ្មោះសម្រាប់ថ្នាក់ដែលមានកន្លែងទំនេរគួរអានពីថ្លៃសិក្សានិងកាលវិភាគបង់ថ្លៃដោយប្រុងប្រយ័ត្នមុនពេលបំពេញពាក្យសុំចូលរៀន។ (សូមមើលថ្លៃសិក្សាសាលាបាមប៊ូចាយ៉ា)​

នាយកសាលានឹងបញ្ជាក់ពីកាលបរិច្ឆេទដែលសិស្សអាចចាប់ផ្តើមចូលរៀនបាននៅពេលសាលាទទួលបានពាក្យសុំចូលរៀននិងថ្លៃសិក្សា។ នៅខណៈពេលនេះ ថ្លៃសិក្សាដំបូងសម្រាប់ឆ្នាំសិក្សាគួរតែត្រូវបានបង់រួចរាល់។

ថ្នាក់អាយុក្នុងអំឡុងឆ្នាំសិក្សា ១ សីហា​ ដល់ ៣១ កក្កដាថ្ងៃ ខែ ឆ្នាំកំណើតក្នុងឆ្នាំសិក្សា ២០២១-២០២២ថ្ងៃ ខែ ឆ្នាំកំណើតក្នុងឆ្នាំសិក្សា ២០២២-២០២៣ថ្ងៃ ខែ ឆ្នាំកំណើតក្នុងឆ្នាំសិក្សា ២០២៣-២០២៤ថ្ងៃ ខែ ឆ្នាំកំណើតក្នុងឆ្នាំសិក្សា ២០២៤-២០២៥
ថ្នាក់ទី៩១៥ ឆ្នាំ១-សីហា-២០០៩ to ៣១-កក្កដា-២០១០
ថ្នាក់ទី៨១៤ ឆ្នាំ១-សីហា-២០០៩ to ៣១-កក្កដា-២០១០១-សីហា-២០១០ to ៣១-កក្កដា-២០១១
ថ្នាក់ទី៧១៣ ឆ្នាំ១-សីហា-២០០៩ to ៣១-កក្កដា-២០១០១-សីហា-២០១០ to ៣១-កក្កដា-២០១១១-សីហា-២០១១ to ៣១-កក្កដា-២០១២
ថ្នាក់ទី៦១២ ឆ្នាំ១-សីហា-២០០៩ to ៣១-កក្កដា-២០១០១-សីហា-២០១០ to ៣១-កក្កដា-២០១១១-សីហា-២០១១ to ៣១-កក្កដា-២០១២១-សីហា-២០១២ to ៣១-កក្កដា-២០១៣
ថ្នាក់ទី៥១១ ឆ្នាំ១-សីហា-២០១០ to ៣១-កក្កដា-២០១១១-សីហា-២០១១ to ៣១-កក្កដា-២០១២១-សីហា-២០១២ to ៣១-កក្កដា-២០១៣១-សីហា-២០១៣ to ៣១-កក្កដា-២០១៤
ថ្នាក់ទី៤១០ ឆ្នាំ១-សីហា-២០១១ to ៣១-កក្កដា-២០១២១-សីហា-២០១២ to ៣១-កក្កដា-២០១៣១-សីហា-២០១៣ to ៣១-កក្កដា-២០១៤១-សីហា-២០១៤ to ៣១-កក្កដា-២០១៥
ថ្នាក់ទី៣៩ ឆ្នាំ១-សីហា-២០១២ to ៣១-កក្កដា-២០១៣១-សីហា-២០១៣ to ៣១-កក្កដា-២០១៤១-សីហា-២០១៤ to ៣១-កក្កដា-២០១៥១-សីហា-២០១៥ to ៣១-កក្កដា-២០១៦
ថ្នាក់ទី២៨ ឆ្នាំ១-សីហា-២០១៣ to ៣១-កក្កដា-២០១៤១-សីហា-២០១៤ to ៣១-កក្កដា-២០១៥១-សីហា-២០១៥ to ៣១-កក្កដា-២០១៦១-សីហា-២០១៦ to ៣១-កក្កដា-២០១៧
ថ្នាក់ទី១៧ ឆ្នាំ១-សីហា-២០១៤ to ៣១-កក្កដា-២០១៥១-សីហា-២០១៥ to ៣១-កក្កដា-២០១៦១-សីហា-២០១៦ to ៣១-កក្កដា-២០១៧១-សីហា-២០១៧ to ៣១-កក្កដា-២០១៨
ថ្នាក់មត្តេយ្យ K2៦ ឆ្នាំ១-សីហា-២០១៥ to ៣១-កក្កដា-២០១៦១-សីហា-២០១៦ to ៣១-កក្កដា-២០១៧១-សីហា-២០១៧ to ៣១-កក្កដា-២០១៨១-សីហា-២០១៨ to ៣១-កក្កដា-២០១៩
ថ្នាក់មត្តេយ្យ K1៥ ឆ្នាំ១-សីហា-២០១៦ to ៣១-កក្កដា-២០១៧១-សីហា-២០១៧ to ៣១-កក្កដា-២០១៨១-សីហា-២០១៨ to ៣១-កក្កដា-២០១៩១-សីហា-២០១៩ to ៣១-កក្កដា-២០២០
ថ្នាក់មត្តេយ្យ Pre-K៤ ឆ្នាំ១-សីហា-២០១៧ to ៣១-កក្កដា-២០១៨១-សីហា-២០១៨ to ៣១-កក្កដា-២០១៩១-សីហា-២០១៩ to ៣១-កក្កដា-២០២០១-សីហា-២០២០ to ៣១-កក្កដា-២០២១

*កុមារគួរឈានដល់អាយុដែលបានបង្ហាញនៅក្នុងតារាងខាងលើក្នុងឆ្នាំសិក្សានីមួយៗដើម្បីទទួលបានកន្លែងចូលរៀន។

លក្ខខណ្ឌក្នុងការចូលរៀន

១. ចំនួនសិស្សក្នុងថ្នាក់នីមួយៗ

យើងកំណត់គ្រូបង្រៀនសម្រាប់សិស្សគឺ ១:១៥ (ថ្នាក់មត្តេយ្យ Pre-K ថ្នាក់មត្តេយ្យ K1 ថ្នាក់មត្តេយ្យ K2 ) ១:២០ (ថ្នាក់ទី១និងថ្នាក់ទី២) និង១:២៤​ (ថ្នាក់ទី៣ដល់ទី៦)។ ប្រសិនបើយើងទទួលបានពាក្យសុំចូលរៀនសម្រាប់ថ្នាក់ដែលពេញរួចហើយ យើងនឹងដាក់ឈ្មោះរបស់គាត់ទៅក្នុងបញ្ជីរង់ចាំសម្រាប់ថ្នាក់នោះដោយថ្លៃចុះឈ្មោះចូលរៀនត្រូវបានបង់រួចរាល់។

២. អាយុសិស្សចូលរៀន

សូមផ្តល់នូវច្បាប់ចម្លងសំបុត្រកំណើត ឬលិខិតឆ្លងដែនជាមួយនឹងពាក្យសុំចូលរៀន។ យើងកំណត់ថ្នាក់របស់សិស្សទៅតាមអាយុរបស់គាត់ តែយើងក៏អាចមានករណីលើកលែងផងដែរ។ ប្រសិនបើកុមារត្រូវបានធ្វើការវាយតម្លៃពីគ្រូជំនាញពាក់ព័ន្ធថាកុមារត្រូវការជំនួយបន្ថែម កុមារនឹងទទួលបានការរៀបចំនេះប្រសិនបើបាមប៊ូចាយ៉ានិងក្រុមគ្រួសារមានការឯកភាពគ្នា។

៣. សញ្ជាតិ

ដោយការសិក្សានៅបាមប៊ូចាយ៉ាប្រើប្រាស់ពីរភាសា (ភាសាខ្មែរនិងអង់គ្លេស) ពួកយើងទទួលយកសិស្សដែលមានសញ្ជាតិខ្មែរនិងសិស្សដែលមកពីគ្រួសារដែលនិយាយភាសាខ្មែរនិងអង់គ្លេស។

៤. មានបងប្អូនរៀននៅសាលាទ្វេភាសាបាមប៊ូចាយ៉ា

យើងផ្តល់អាទិភាពដល់សិស្សដែលមានបងប្អូនបង្កើតដែលរៀននៅសាលាទ្វេភាសាបាមប៊ូចាយ៉ា។ ប្រសិនបើកុមារដែលមានបងប្អូនរៀននៅបាមប៊ូចាយ៉ាចុះឈ្មោះសម្រាប់ថ្នាក់ដែលពេញរួចហើយ នោះឈ្មោះរបស់គាត់នឹងត្រូវដាក់នៅលើគេក្នុងបញ្ជីរង់ចាំ។ គាត់នឹងត្រូវបានស្នើសុំការសម្ភាសចូលរៀននៅពេលដែលមានកន្លែងទំនេរ។

៥. តម្រូវការពិសេស

នៅបាមប៊ូចាយ៉ា យើងមិនមានបទដ្ឋានក្នុងការជ្រើសរើសសិស្សនោះទេ ដោយយើងទទួលសិស្សគ្រប់គ្នាដោយមិនគិតពីពូជសាសន៍ សាសនា ឬភេទឡើយ។ ប៉ុន្តែប្រសិនបើយើងគិតថា​ យើងមិនអាចបំពេញតម្រូវការពិសេសមួយចំនួនដែលសិស្សត្រូវការបាននោះទេ​​​ដោយយោងទៅលើធនធាននិងចំនួនបុគ្គលិករបស់បាមប៊ូចាយ៉ា បាមប៊ូចាយ៉ានឹងធ្វើការពិភាក្សារឿងនេះជាមួយគ្រួសាររបស់សិស្ស។

៦. កម្រិតភាសាខ្មែរនិងអង់គ្លេស

ការបង្រៀននៅបាមប៊ូចាយ៉ាប្រើប្រាស់ភាសាខ្មែរនិងភាសាអង់គ្លេស។ គ្រប់សិស្សទាំងអស់ដែលមានអាយុលើសពី៤ឆ្នាំនឹងត្រូវធ្វើការវាយតម្លៃដើម្បីកំណត់កម្រិតភាសាខ្មែរនិងអង់គ្លេស។