ថ្លៃសិក្សា

សាលាទ្វេភាសាបាមប៊ូចាយ៉ា

នៅក្នុងការរៀនអំពីការអប់រំបែប Waldorf លោកអ្នកនឹងបានឃើញនូវអ្វីដែលពិសេស៖

 • កម្មវិធីសិក្សាដែលមានដាក់បញ្ចូលគ្នានិងមានសមភាពផ្ដល់ភាពទូលំទូលាយលើមុខវិជ្ជានីមួយៗដល់សិស្សានុសិស្ស
 • ការអប់រំដែលមានភាពស៊ីជម្រៅនិងទូលំទូលាយដែលគិតទៅលើការរៀនសិល្បៈ តូរ្យតន្រ្តី និងភាពសំខាន់នៃភាសា
 • វិធីសាស្រ្តដ៏រស់រវើកក្នុងការរៀនគណិតវិទ្យានិងវិទ្យាសាស្រ្តតាមរយៈការអនុវត្តជាក់ស្ដែង
 • បរិស្ថានដ៏ស្រស់ស្អាតរួមផ្សំនឹងទម្លាប់ប្រចាំថ្ងៃដែលជួយដល់ការអភិវឌ្ឍ​ដល់សិស្សនីមួយៗ
ទំនាក់ទំនងសាលាបាមប៊ូចាយ៉ា

ថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា២០២១-២០២២

ដើម្បីផ្ដល់ភាពងាយស្រួលដល់លោកអ្នក យើងមានពីរជម្រើសដែលលោកអ្នកអាចជ្រើសបានសម្រាប់បង់ថ្លៃសិក្សាប្រចាំឆ្នាំ៖

ជម្រើសទី១

ការបង់ថ្លៃទាំងមូល ៖ សមតុល្យទាំងមូលត្រូវបានបង់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ (ឬបង់ឱ្យបានមុនថ្ងៃចូលរៀនដំបូងនៅបាមប៊ូចាយ៉ា)

ជម្រើសទី២

ការបង់ជា៤ដំណាក់កាល ៖ ការទូទាត់ត្រូវធ្វើឡើងជាបួនដំណាក់កាល៖​

 • ថ្ងៃទី១ ខែសីហា ​ឆ្នាំ២០២១​ (បង់លើកទី១)
 • ថ្ងៃទី១ ខែវិច្ឆិកា ​ឆ្នាំ២០២១​ (បង់លើកទី២)
 • ថ្ងៃទី១ ខែកុម្ភៈ ​ឆ្នាំ២០២២ (បង់លើកទី៣)
 • ថ្ងៃទី១ ខែឧសភា ​ឆ្នាំ២០២២​ (បង់លើកទី៤)
ថ្លៃសិក្សាឆ្នាំ ២០២១​​ - ២០២២ជម្រើសទី១ៈ​ ការបង់ទាំងមូលជម្រើសទី២ៈ ការបង់ជាបួនដំណាក់កាល
ថ្នាក់ការបង់
០១/០៨/២០២១
ការបង់លើកទី ១
០១/០៨/២០២១
ការបង់លើកទី ២
០១/១១/២០២១
ការបង់លើកទី ៣
០១/០២/២០២២
ការបង់លើកទី ៤
០១/០៥/២០២២
កន្លះថ្ងៃ
ថ្នាក់មត្តេយ្យ PreK/មត្តេយ្យ K1 (០៨ៈ០០-១២ៈ៣០)
២៩៨៨៧៤៧៧៤៧៧៤៧៧៤៧
ពេញមួយថ្ងៃ
មត្តេយ្យ​ (០៨ៈ០០-១៥ៈ០០)


ថ្នាក់ទី ១ - ៦(០៧ៈ៤៥-១៥ៈ១០)
៤៩៨០១៣០៨១៣០៧១៣០៧១៣០៧

ថ្លៃចុះឈ្មោះចូលរៀន

ថ្នាក់មត្តេយ្យនិងថ្នាក់ទី១-៦ៈ $៥០០

ថ្លៃចុះឈ្មោះចូលរៀននេះគឺត្រូវបង់តែម្ដងប៉ុណ្ណោះសម្រាប់សិស្សថ្មីនៅសាលាទ្វេភាសាបាមប៊ូចាយ៉ា​ (ថ្នាក់មត្តេយ្យនិងថ្នាក់ទី១-៦)។ ថ្លៃចុះឈ្មោះចូលរៀននេះគឺ១០០%មិនអាចដកឬផ្ទេរជូនវិញបាននោះទេ ប្រសិនបើគ្រួសារសិស្សសម្រេចចិត្តមិនចុះឈ្មោះបន្ទាប់ពីបង់ថ្លៃនេះរួច ឬធ្វើការចុះឈ្មោះម្ដងទៀតនៅបាមប៊ូចាយ៉ា។

ថ្លៃបរិក្ខារប្រចាំឆ្នាំ

ថ្នាក់មត្តេយ្យនិងថ្នាក់ទី១-៦ៈ $៦០០

ថ្លៃបរិក្ខារនេះគឺតម្រូវឲ្យបង់គ្រប់សិស្សទាំងអស់ទាំងសិស្សថ្មី​និងសិស្សចាស់ដែលថ្លៃនេះត្រូវបានចំណាយលើការរក្សាអនាម័យនៅក្នុងបរិវេណអគារ ការថែទាំគ្រឿងបរិក្ខារនិងអភិវឌ្ឍបច្ចេកទេស និងការវិវឌ្ឍនៅសាលាបាមប៊ូចាយ៉ានាពេលអនាគតឱ្យកាន់តែប្រសើរឡើង។

ថ្លៃសិក្សា

ថ្លៃនេះតម្រូវឲ្យបង់ទាំងអស់ឱ្យបានត្រឹមថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២១ (ឬមុនថ្ងៃចូលរៀនដំបូងនៅបាមប៊ូចាយ៉ា)។ ថ្លៃបរិក្ខារនេះគឺមិនអាចដកឬផ្ទេរជូនវិញបាននោះទេ។

អាហារថ្ងៃត្រង់ (ជម្រើស)

$៤៩០/១ឆ្នាំ

បញ្ជីមុខម្ហូបអាហារថ្ងៃត្រង់ “ការញ៉ាំប្រកបដោយសុខភាព” របស់យើងមាននៅការិយាល័យបាមប៊ូចាយ៉ា។

ការណែនាំសម្រាប់ការទូទាត់ថ្លៃសិក្សាទាំងអស់នៅបាមប៊ូចាយ៉ា

១) ថ្លៃសិក្សាទាំងអស់ត្រូវបង់តាមកាលបរិច្ឆេទដែលបានបញ្ជាក់។ ការយឺតយ៉ាវនៅក្នុងការបង់តម្រូវឱ្យបង់បន្ថែម $២៥ ក្នុងមួយសប្ដាហ៍ដែលនឹងបន្តបន្ថែមរៀងរាល់សប្ដាហ៍ រហូតដល់ថ្លៃសិក្សានេះត្រូវបានទូទាត់រួចសព្វគ្រប់។ ការខកខានក្នុងការទូទាត់ប្រាក់ក្នុងរយៈពេល ៣ (បី) សប្ដាហ៍ កូនលោកអ្នកនឹងត្រូវដកចេញពីបាមប៊ូចាយ៉ា។ ក្នុងករណីថ្នាក់កូនលោកអ្នកមានសិស្សផ្សេងដែលមានឈ្មោះក្នុងបញ្ជីរង់ចាំ កន្លែងនោះនឹងត្រូវផ្ដល់ដល់សិស្សដែលមានឈ្មោះដំបូងគេ។

២) វិធីនៃការបង់ប្រាក់មានដូចជា៖

ក.​​ សែកជាប្រាក់ដុល្លាដែលអាចទូទាត់បាននៅធនាគារក្រុងសៀមរាប

 1. សែកជាប្រាក់ដុល្លាដែលអាចទូទាត់បាននៅធនាគារក្រុងសៀមរាប
 2. វេរចូលគណនីធនាគាររបស់បាមប៊ូចាយ៉ា
 3. បង់ជាសាច់ប្រាក់សុទ្ធ

i) ភាគីផ្ទេរត្រូវទទួលខុសត្រូវលើសេវាផ្ទេរប្រាក់តាមធនាគារទាំងអស់។
ii) រាល់សាច់ប្រាក់ដែលសង្ស័យថាក្លែងក្លាយមិនថាដោយបាមប៊ូចាយ៉ាឬធនាគារដែលបានចុះបញ្ជីនោះទេ គ្រួសារដែលបានចាយសាច់ប្រាក់នោះត្រូវទទួលខុសត្រូវនិងទូទាត់សងវិញ។

៣) ការបង់ថ្លៃសិក្សាត្រូវគិតពេញចាប់ពីត្រីមាសដែលបានចុះឈ្មោះចូលរៀន ពោលគឺពុំអនុញ្ញាតឱ្យបង់បំបែកនោះទេ។

៤) ការទូទាត់សំណងលើថ្លៃសិក្សានឹងទទួលវិញ៩០%សម្រាប់សិស្សណាដែលចាកចេញក្នុងអំឡុងឆ្នាំសិក្សាដែលមានសំណើរជាលាយលក្ខណ៍អក្សរសម្រាប់តែត្រីមាសណាដែលពុំបានរៀនពេញមួយឆមាសប៉ុណ្ណោះ ពោលគឺពុំមានការទូទាត់សងជាបំនែកក្នុងត្រីមាសនោះទេ។

ការទូទាត់សងប្រាក់លើថ្លៃសិក្សានេះគឹត្រូវអនុវត្តចំពោះតែសិស្សណាដែលចាកចេញពីបាមប៊ូចាយ៉ាជាអចិន្រ្តៃយ៍តែប៉ុណ្ណោះដែលមិនត្រូវបានអនុវត្តចំពោះសិស្សណាដែលអវត្តមានរយៈពេលយូរនោះឡើយ។

៥) ប្រសិនបើមានការស្នើសុំពីគ្រួសារដែលប្រើថវិការផ្ទាល់ខ្លួនក្នុងការបង់ប្រាក់ កូនទី២ ទី៣ និងទី៤នឹងទទួលបានការបញ្ចុះតម្លៃលើថ្លៃសិក្សា (មិនរាប់បញ្ចូលថ្លៃចុះឈ្មោះចូលរៀន ថ្លៃបរិក្ខារ​ -ល-)។ ពួកយើងក៏ពុំមានការបញ្ចុះតម្លៃសម្រាប់សិស្សណាដែលបន្តថ្ងៃឈប់សម្រាកបន្ថែម ឬឈឺនោះទេ។