ស្វែងរក

សាលាទ្វេភាសាបាមប៊ូចាយ៉ា

បេសកម្ម ចក្ខុវិស័យ និងតម្លៃ

បេសកម្ម

គោលបំណងរបស់យើងនៅទីនេះគឺដើម្បីផ្តល់សិទ្ធអំណាចដល់កុមារគ្រប់រូបក្នុងការស្វែងយល់ពីសក្តានុពលរបស់ពួកគេ។

ចក្ខុវិស័យ

ដើម្បីក្លាយជាកន្លែងដែលបេះដូង ចិត្តគំនិត និងរូបរាងកាយរបស់កុមារគ្រប់រូបត្រូវបានមើលថែទាំនិងការពារដែលធ្វើឱ្យពួកគេមានឯកភាពចំពោះគ្នានិងជាមួយពិភពលោកក្នុងការផ្តល់ការស្រឡាញ់ សេចក្តីសុខ និងគោលបំណងគ្រប់អ្វីដែលពួកគេធ្វើ។

តម្លៃ

សិស្សានុសិស្សនៅបាមប៊ូចាយ៉ានឹងកាន់តែមាន៖

ការផ្តល់តម្លៃ : អារម្មណ៍និងការបង្ហាញពីអំណរគុណ ការលើកតម្កើង និងភាពសោមន្ស។

ភាពងឿងឆ្ងល់ : ចង់ដឹងនិងចង់រៀនកាន់តែច្រើន។

ភាពក្លាហាន : សាកល្បងធ្វើអ្វីដែលថ្មីនិងមានភាពមោះមុតក្នុងការសម្រេចចិត្តនិងធ្វើអ្វីមួយ។

ការប្តេជ្ញា : ជម្នះឧបសគ្គជាមួយនឹងភាពជឿជាក់និងក្តីអំណត់។

ភាពជាមនុស្សជាតិ : ចូលរួមជាមួយនឹងពិភពលោកដោយក្តីពិចារណានិងការគាំទ្រជាធ្លុងមួយ។

ការរីកចម្រើន : កាន់តែបន្តស្គាល់ខ្លួនឯង មានទំនួលខុសត្រូវ និងមានវិន័យ។

ក្តីមេត្តា : បង្ហាញការយោគយល់ ភាពអាណិតអាសូរ និងការគោរពចំពោះអ្នកដទៃ។

ស្មារតី : យល់ពីគំនិត​ ដឹងពីអារម្មណ៍​ ឮពីអ្វីដែលពួកគេបានស្តាប់ និងអ្វីដែលកើតឡើងនៅជុំវិញខ្លួនក្នុងពេលឥឡូវ។

ភាពស្មោះត្រង់ : រស់នៅដោយមានកិត្តិយស​ ភាពថ្លៃថ្នូរ និងស្មោះត្រង់ចំពោះអ្នកដទៃ។

បេសកម្ម ចក្ខុវិស័យ និងតម្លៃ

“តើលោកគ្រូអ្នកគ្រូអាចរកសៀវភៅអំពីអ្វីទៅជាការបង្រៀន​​នៅឯណាបាន? សិស្សានុសិស្សផ្ទាល់គឺជាសៀវភៅ។ យើងមិនគួររៀនពីការបង្រៀនចេញពីសៀវភៅណាក្រៅពីសៀវភៅដែលមាននៅនឹងមុខយើងស្រាប់នោះទេ។ ”

Rudolf Steiner

អំពីបាមប៊ូចាយ៉ា

សាលាបាមប៊ូចាយ៉ាគឺជាសាលាឯកជនទ្វេភាសាមានភាសាខ្មែរនិងអង់គ្លេសដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុងសៀមរាប រួមជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ក្រុមគ្រួសាររបស់ពួកយេីង។

ដោយបានបើកដំណើរការតាំងពីឆ្នាំ២០១៨ យើងផ្ដល់ការសិក្សាបែបសិស្សមជ្ឈមណ្ឌលតាមរយៈកម្មវិធីសិក្សាបែប Waldorf-Steiner ដែលបរិបទសិក្សាមានលក្ខណៈពិសេសនិងហ៊ុមព័ទ្ធដោយបរិស្ថានធម្មជាតិសម្រាប់សិស្សានុសិស្សនៅថ្នាក់មត្តេយ្យនិងបឋមសិក្សា។ នៅឆ្នាំបន្ទាប់ យើងនឹងបន្តដល់កម្រិតអនុវិទ្យាល័យនិងវិទ្យាល័យ។

យើងបង្រៀនដោយការចូលរួមធ្វើដោយផ្ទាល់ រួមផ្សំនឹងកម្មវិធីសិក្សា Waldorf ដែលការអភិវឌ្ឍមានលក្ខណៈសមស្របនិងមានការចាក់គ្រឹះលើការអនុវត្តដោយផ្ទាល់ដើម្បីបង្កើតបរិស្ថានមួយដែលសិស្សានុសិស្សអាចវិវឌ្ឍការងឿងឆ្ងល់ ការយល់ពីសង្គម និងថាមពលរាងកាយ។

យើងនិងសិស្សានុសិស្សធ្វើការស្វែងរកជាមួយគ្នានូវភាពស្រស់ស្អាត ឱកាស និងស្មារតីតស៊ូនៃតម្លៃនៃភាពជាមនុស្សដែលជួយឱ្យពួកគេក្លាយជាមនុស្សពេញវ័យប្រកបទៅដោយឧត្ដមគតិនិងការត្រិះរិះពិចារណាលើអ្វីដែលពួកគេធ្វើជាមួយនឹងភាពក្លាហាននិងទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។

យើងផ្ដល់នូវបរិយាកាសសិក្សាដែលមានការរាប់បញ្ចូលនិងមានសុវត្ថិភាពដែលពោរពេញទៅដោយសោភ័ណភាពធម្មជាតិ​និងជាកន្លែងដែលចំណាប់អារម្មណ៍និងទេពកោសល្យរបស់សិស្សានុសិស្សទាំងអស់ត្រូវបានឱ្យតម្លៃនិងលើកទឹកចិត្តតាមការឆ្លុះបញ្ចាំងលើជីវិតជាក់ស្ដែង។

យើងជឿជាក់លើការតាំងចិត្តរបស់សមាជិកសហគមន៍របស់យើងក្នុងការសហការយ៉ាងខ្ជាប់ខ្ជួនដើម្បីសាងទំនាក់ទំនងដ៏រឹងមាំដោយប្រើប្រាស់ការសន្ទនាដោយផ្ទាល់ ច្បាស់លាស់ និងបើកចំហ។

សាលារបស់យើង

សាលាទ្វេភាសាបាមប៊ូចាយ៉ាក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជាមានទំហំ២ហិចតាដែលពោរពេញទៅដោយដើមឈើ ទីវាល និងស្រះដែលមានរយៈពេលត្រឹម​តែ៨នាទីប៉ុណ្ណោះពីទីក្រុងសៀមរាបនិងអាកាសយាន្តដ្ឋានអន្តរជាតិ។

ថ្នាក់រៀន បណ្ណាល័យ ទីធ្លាកីឡា អាងហែលទឹក និងសួនច្បារធម្មជាតិផ្តល់បរិស្ថានធម្មជាតិដែលពោរពេញដោយភាពស្រស់ស្រាយសម្រាប់ការរៀនទាំងក្នុងនិងក្រៅថ្នាក់។​